តារាកំពូលទើសល្បីឈ្មោះនៅលើហ្វេសប៊ុក មិនត្រឹមតែលូកមាត់ទៅកាន់តារាចម្រៀង លោក អាចារ្យធំ បន្ទាប់ពីលោកអាចារ្យធំ បានក្លាយជាជនទី៣ ក្នុងជម្លោះរវាងលោក តាន់ គីមសួរ និងតារាចម្រៀងសំលេង២លោក ឌួង តារាផាឌីន ប៉ុណ្ណោះទេ លោកក៏បានបង្ហោះអោយឃើញនូវសារប៉ុន្មានម៉ាត់ ដែលធ្វើអោយអ្នកអានញាក់សាច់ផងដែរ។ លោកគំរាមវាយខ្នោះទៅកាន់បុគ្គលម្នាក់ ដែលលោកមិនទាន់បង្ហើបអោយដឹងនៅឡើយ ដោយលោកបានលើកឧទាហរណ៍ថាបើដល់ពេលមួយ គឺនឹងមានវាសនាដូចម្ចាស់់ផលិតកម្មមួយ ដែលលោកអូសកអោយចូលគុក កាលពីឆ្នាំ២០១៣។
លោក ម៉ៃ សុគន្ធ បានសរសេរជាសាធារណៈថា«ខ្ញុំម៉ៃ សុគន្ធ មិនស្លូតទេណា ខ្ញំទុកឱកាសអោយច្រើនសារហើយ រឿងលុយជំពាក់ ដឹងខ្លួនឆាប់មកដោះស្រាយ តារាល្បី ឬមិនល្បីក៍ដោយ អ្នកអូតែស(យន្តហោះ)ក៏ដោយ ម្ចាស់ហាងក៏ដោយ ប្រយ័ត្នណា ក្រែងល៏វាសនាដូចអាថៅកែម្ចាស់ផលិតកម្មល្បីមួយកាលពីឆ្នាំ2013 ដែលវាជំពាក់ខ្ញុំ20000$ មិនចង់សង មានតែវ៉ៃខ្មោះ អុកគូទ ? ? ? ? ? លយ1$ក៏ជាញើសឈាមដែរណា កុំចាយលុយគេហើយ សង្ងំសុខពេក ? ? ? ? ?»។
លោកបង្ហោះរបស់លោកបានស្ដែងយ៉ាងច្បាស់ភ្លាមៗ ថាកូនបំណុលម្នាក់ក្នុងចំណោមជាច្រើន កំពុងធ្វើអោយលោកឈឺក្បាល ដោយសារតែគេគេចវេសមិនសងបំណុល និងដោយសារតែគេយល់ថាលោកមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងណាបាន បើទោះមិនដោះស្រាយបំណុលអោយ។ លោកបានបង្ហើបថាខ្លូនគឺជាអ្នករកស៊ីចងការប្រាក់ប្រមាណជាច្រើនឆ្នាំមកហើយ ដោយមានទាំងម្ចាស់ផលិតកម្ម តារាសិល្បៈ និងអ្នករកស៊ី ពាក់ព័ន្ធនឹងការខ្ចីបុលលុយលោកនាពេលកន្លងមកនោះផង។ លោកថារបៀបរបបរកស៊ីខ្ចីលុយចងការ គឺត្រូវតែបង់ការ និងសងត្រលប់តាមអ្វីដែលបានចុះកិច្ចព្រមព្រៀងនៅលើក្រដាស់ស្នាម ប៉ុន្តែបើបែរជាគេចមិនសង មិនដោះស្រាយ គឺមានតែប្រើប្រព័ន្ធច្បាប់ ដូចគ្នាដែលលោកធ្លាប់វាយខ្នោះដាក់ម្ចាស់ផលិតកម្មមួយកាលពីឆ្នាំ២១០៣ ដែលខ្ចីលុយលោកហើយមិនសងចំនួន២ម៉ឺនដុល្លារនោះតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោកបដិសេធបង្ហើបអោយដឹងពីអត្តសញ្ញាណបុគ្គលដែលលោកគំរាមវាយខ្នោះ ដោយអះអាងថារង់ចាំចាំមើលចំណាត់ការដោះស្រាយក្រោយការបង្ហោះនោះសិន។
លោក ម៉ៃ សុគន្ធ និយាយថាហេតុផលដែលលោកឈានដល់ការបង្ហោះបែបនេះ គឺបណ្ដាលមកពីដំណោះស្រាយការទូត លែងមានប្រសិទ្ធិភាពទៅហើយ ហើយលោកក៏មិនអោយកូនបំណុលដែលមានបំណងគេចវេសបំណុលរបស់លោកម្នាក់នោះ ដេកក្នុងម៉ាស៊ីនត្រជាក់បានស្រួលនោះដែរ ក្នុងពេលដ៏ខ្លី៕