ប្រុសស្អាតកម្ពុជា ឈ្នះពាន ក្នុងការប្រកួត Mister United World ​

0

យោងតាមការប្រកាសលទ្ធផលកាលពីរាត្រី ថ្ងៃទី២៦ ឧសភា ប្រុសស្អាតកម្ពុជាក្រៅពីទទួលបានចំណាត់ថ្នាក់លេខ៥ ក៍បានឈ្នះពានប្រជាប្រិយភាពនាំមុខគេ ដូចការគ្រោងទុកផងដែរ នៅក្នុងការប្រកួត Mister United World ដែលបានធ្វើឡើងនៅក្នុងប្រទេសថៃ។

លោក ​សុធា ​បុរស​ឯក​កម្ពុជា​ ត្រូវបានប្រកាសថាបាន​ជាប់​ចំណាត់​ថ្នាក់​លេខ​5 ( ​4th Runner Up )​ និង​ ទទួល​បាន​ពាន​ប្រជាប្រិយ​ Popular Vote award ​ដែល​បាន​មក​ពី​ការ​ Vote ​បោះឆ្នាត​ច្រើន​ជាង​គេ​។ ម្ចាស់​មកុដ​នៅក្នុងឆ្នាំនេះ បាន​ទៅ​លើ​លោក ​Saurav Singh Rawat ​មក​ពី​ប្រទេស​ឥណ្ឌា ​លេខ​២​ ប្រទេស​ថៃ, លេខ​៣ ​ប្រទេស​មីយ៉ាន់ម៉ា ​និង​លេខ​៤ ​ប្រទេស​ហ្វីលីពីន។

កម្មវិធី Mister United Word ឆ្នាំ​២០១៩ នេះ ធ្វើ​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​ឧសភា ដោយមាន​ប្រទេស​ជា​ច្រើន​ចូល​រួម​ប្រកួត ដូច​ជា ថៃ ស្រីលង្កា កម្ពុជា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក និង​អាមេរិក​ជា​ដើម។ បេក្ខភាព​តំណាង​កម្ពុជា គឺ​លោក អ៊ិត សុធា ដែល​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម៕ ​

LEAVE A REPLY

Please enter your comment!
Please enter your name here