មិនគួរជឿ! ម៉ាដូណា បានប្ដីក្មេង ហើយប្ដីក្មេងរកលុយចិញ្ចឹមទៀត!

0

ខុសពីការយល់ឃើញថាតារាភេទទី៣រមែងប្រឈមនឹងការចាញ់បោកប្រុសក្មេង សម្រាប់តារាសម្ដែងកញ្ញា ម៉ាដូណា បែរជាមានសំណាងបានប្រុសក្មេងស្រឡាញ់ទុកជាភរិយាស្របច្បាប់ ហើយថែមទាំងប្រុសក្មេងនោះមានលទ្ធភាពគ្រប់គ្រាន់រកលុយអោយនាងបានសប្បាយក្អាកក្អាយ ដោយមិនពឹងលើអាជីពសិល្បៈរបស់នាងទៀតផង។

នាងបានប្រកាសអោយដឹងពីសំណាងក្នុងជីវិតរបស់ខ្លួនបែបនោះ នៅក្នុងពិធីខួបស្រឡាញ់គ្នាគម្រប់៥ឆ្នាំ កាលពីយប់ថ្ងៃទី១២ មិថុនា ដោយពិធីនៅក្នុងថ្ងៃនោះ ត្រូវគេចាត់ទុកថាជាពិធីប្រកាសសេ្នហាភេទដូចគ្នាបើកចំហររបស់គូស្នេហ៍មួយគូនោះផង។

កញ្ញា ម៉ាដូណា បានរៀបរាប់ប្រវត្តិថា កាលពី៥ឆ្នាំមុខកញ្ញា និងប្រុសក្មេង លោក ណុប ហេងទ្រី គ្រាន់តែរាប់អានគ្នានៅតាមហ្វេសប៊ុកប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏ឈានដល់ការស្រឡាញ់គ្នា ហើយចាប់ដៃគ្នាជារួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ។ គាប់ជួនជាបានដឹងថាសង្សារម្នាក់នេះ ជាកូនកំព្រាទាំងម្ដាយទាំងឪពុក និងមានតែបងស្រី និងប្អូនប្រុសម្នាក់ ហើយត្រូវការបង្អែក និងភាពកក់ក្ដៅ កញ្ញាយកផ្ដល់ឱកាសអោយបើកជំនាញជាជាងថត និងទិញកាមេរ៉ាអោយជាដើម ដើម្បីអោយប្ដីក្មេងមានអាជីព។ មកទល់ពេលនេះ កញ្ញា ស្វាមីមិនទាន់រៀបការរបស់ខ្លួន មិនត្រឹមតែមិនយកលុយរបស់នាងចាយនោះទេ ប៉ុន្តែក៏ជាអ្នករកចំណូលដាក់ក្នុងផ្ទះយ៉ាងធំ ដែលមិនខុសពីស្វាមីរកលុយមកចិញ្ចឹមភរិយានោះផង។

កញ្ញាបានសរសើរថា ថ្លៃឈ្នួលខុនដូរ និងបង់ថ្លៃដីទិញរំលោះជាដើម គឺលោកណុប ហេងទ្រី ជាអ្នករកបានទាំងអស់ ដោយសារតែលោកមានមុខរបរជាជាងថតក្នុងកម្មវិធីផ្សេងៗ និងជាអ្នកទទួលថតMV ដែលអាចរកចំណូលបានខ្ពស់ ហើយផ្ទុយពីនាងដែលពឹងលើការងារសិល្បៈ គឺបានត្រឹមតែល្អមើល។ កញ្ញា រាល់ថ្ងៃបើកុំតែបានប្ដីក្មេង ប្រហែលជានាងមានបញ្ហាហិរញ្ញវត្ថុបាត់ទៅហើយ ដោយសារទី១មុខរបរបើកហាងលក់ខោអាវក៏គ្មានដូចមុន ការងារសិល្បៈក៏មិនសូវសំបូរដូចមុន ហើយបើនិយាយពីតម្រូវការក៏ច្រើនលើសលប់។ យ៉ាងណាមិញ កញ្ញាថា រវាងខ្លួន និងលោកណុប ហេងទ្រី មិនអាចនឹងធ្វើលិខិតអេតាស៊ីវិល ដូចគ្នានឹងប្ដីប្រពន្ធប្រុសស្រីបានទេ គឺបានត្រឹមតែទិញទ្រព្យដាក់ឈ្មោះចូលគ្នា ដើម្បីទំនុកចិត្តរៀងខ្លួន ក្នុងការរួមរស់ប៉ុណ្ណោះ។

កញ្ញាប្ដីក្មេងរបស់ខ្លួនរបស់រកលុយបានច្រើន ហើយចាប់តាំងពីមុខរបរចេញទទួលថតកម្មវិធី និងMV ត្រូវប៉ាន់ គឺនាងសឹងតែមិនទទួលការងារសិល្បៈ និងមិនអាចរកលុយបានសោះក្នុងមួយខែៗ ក៏ប្ដីក្មេងរបស់នាងអាចទប់តម្រូវការជាប់ដែរ។ អ៊ីចឹងហើយទើបនាងយល់ថាខ្លួនជាតារាភេទទី៣មានសំណាង ព្រោះបានប្ដីក្មេង ស្មោះស្នេហ៍ ហើយថែមទាំងពូកែរកលុយទៀត។

នៅក្នុងពិធីខួប៥ឆ្នាំនៃចំណងស្នេហ៍នោះ កញ្ញា ម៉ាដូណា បានអញ្ជើញតារាសិល្បៈចូលរួមភាគច្រើន ដោយតារាសិល្បៈទាំងនោះក៏សុទ្ធតែបានជូនពរចំណងស្នេហ៍របស់អ្នកទាំងពីរអោយស្រឡាញ់គ្នាចាស់ព្រឹទ្ធចាស់ព្រេងមិនខុសពីគូស្នេហ៍ស្រីប្រុសនោះផងដែរ៕