ប្រុសៗពិតជាឈាមច្រមុះ មួយឈុត វណ្ណា វត្តី យប់មិញ

0
- Advertisement Banner -

ក្នុងពិធីខួបកំណើត លោក នោរាជ ដែលជាអ្នកជំនាញផាត់មុខល្បីឈ្មោះមួយរូប កាលពីយប់ថ្ងៃទី ២០ ឧសភា តារាចម្រៀង និងជាតារាសម្ដែង កញ្ញា វណ្ណា វត្តី ធ្វើអោយភ្ញៀវកិត្តិយស និងអ្នកសារព័ត័មានស្រឡាំងកាំងមិនតិចនោះទេ ដោយសារតែនាងឈុតចំហរគល់ដើមទ្រូងយ៉ាងសុិចសុីតែម្ដងៗ ដែលធ្វើអោយប្រុសៗឃើញហើយចង់ឈាមច្រមុះ។ នេះជាស្ទីលសុិចសុីមិនធ្លាប់មាន ដែលនាងបានបញ្ចេញ ខណៈដែលនាងប្រកាសថា មិនខ្លាចនឹងការរិះគន់នោះទេ ដោយសារតែនាងគ្រាន់តែស្លៀកអោយត្រូវនឹងបរិបទនៃកម្មវិធី។

មួយឈុតដែលនាងបានសម្ញ៉ែងនេះ គឺរំលេចផ្នែកសុដន់គួរអោយគយគន់ ខណៈដែលនាងក៍មានសម្រស់ដើមទ្រូងណែនមូលក្លំ និងសខ្ចី ដែលប្រុសៗឃើញហើយពិតជាឈាមច្រមុះ។

វណ្ណា វត្តី បានថ្លែងបញ្ជាក់ថា ហេតុផលដែលនាងរំលេចដើមទ្រូងសុិចសុីដល់ម្លឹង គឺដោយសារតែឈុតដែលនាងបានសកលៀកនោះគឺជាកាដូរបស់ម្ដាយធម៍នាងនៅក្នុងប្រទេសបារាំង ហើយបើនាងមិនស្លៀក គឺជារឿងគួរអោយស្ដាយ ទើបនាងស្លៀកមកកម្មវិធីលោក នោរាជ តែម្ដង។ កញ្ញាថា មិនធ្លាប់រំលេចឈុតសុិចសុីបែបនេះទេ ប៉ុន្តែរូបនាងក៍សប្បាយចិត្តណាស់ដែរ នៅពេលអ្នកណាក៍បង្ហាញការចាប់អារម្មណ៍ចំពោះនាង និងសរសើរថានាងស្លៀកមួយឈុតនោះ ដ្បិតថាសុិចសុីមែន ប៉ុន្តែស្អាតអាចទទួលយកបាន។ នាងបញ្ជាក់ថា មិនខ្លាចចំពោះការរិះគន់ត្រឹមឈុតប៉ុណ្ណឹងនោះទេ ប៉ុន្តែក្នុងពេលបន្តបន្ទាប់ក៍នាងមិនហ៑ានរំលេចឈុតសុិចសុីជាងហ្នឹងនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here