នៅលើបណ្ដាញហ្វេសប៊ុក គេមិនត្រឹមតែចាប់អារម្មណ៍ថា តារាហ្វេសប៊ុកស៊ិចស៊ី ដែលត្រូវគេស្គាល់ថាជាអ្នកផលិតផលលើអនឡាញល្បីឈ្មោះ អ្នកនាង ហាង លីនដា ហៅ ប៊ីយ៉ូបូ តែងខ្លួនស៊ិចស៊ី មិនសមភ្នែកអ្នកអភរិក្សវប្បធម៌មួយចំនួន ប៉ុន្តែតារាហ្វេសប៊ុករូបនេះ បែរជាទទួលបានការសរសើរពីអ្នកមនុស្សវ័យកណ្ដាល អ្នកធ្វើបុណ្យធ្វើទាន និងពីយុវវ័យអ្នកលេងហ្វេសប៊ុកទៅវិញ ដោយសារតែអ្នកនាងរមែងបង្ហោះអោយឃើញពីសកម្មភាពបរិច្ចាគទាន ដែលអ្នកលេងហ្វេសប៊ុកផ្សេងទៀតឃើញហើយមិនសរសើរមិនបាន។ ស្ទើរតែក្នុងអាក់ខោនរបស់អ្នកនាង សកម្មភាពចុះចែកអណ្ដូងទឹកស្អាត ចែកអំណោយជាសម្ភារៈ និងលុយ ស្ទើររាល់ថ្ងៃ ដោយអ្នកនាងក៏ដឹកនាំអ្នកសប្បុរសធម៌ផ្សេងទៀត ចុះចែកដោយផ្ទាល់ផងដែរ បលទោះជាអ្នកនាងត្រូវគេរិះគន់ខ្លះពីរឿងស៊ិចស៊ីលើហ្វេសប៊ុក។
មិនខុសពីពេលមុនៗ អ្នកនាង ប៊ីយូបូ Bee Yobo ដែលជាតារាហ្វេសប៊ុកសាច់សខ្ចីដែលគេស្គាល់ខ្លាំងតាមរយៈផ្សាយលក់ផលិតផលយ៉ាងពេញនិយម បានអះអាងថា អ្នកនាងត្រូវបានផលិតករច្រើននាក់ទាក់ទងអោយអ្នកនាងចេញថត និងសម្ដែងជាហូរហែរ ដោយអះអាងថាអ្នកនាងជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន ហើយស្រស់ស្អាតនឹងសម្រស់ស៊ិចស៊ី។ តែអ្នកនាងថា មិនល្បីនឹងការសម្ដែងនោះទេ ដោយសារទី១មិនមែនជាចំណូលចិត្ត និងទី២ ដោយសារតែអ្នកនាងក៏មិនមានពេលវេលាគ្រប់គ្រាន់ផង។ អ្នកនាងថាសុំត្រឹតែជាម្ចាស់ផលិតផលដែលល្បីខាងលក់ផលិតផលថែរក្សាសម្រស់ និងអាចរកចំណូលបានច្រើន ដើម្បីមានលុយចុះធ្វើសកម្មភាពចែកអំណោយជូនដល់ជនទុរគត គឺគ្រប់គ្រាន់ហើយ។ អ្នកនាងថាខ្លួនរាល់ថ្ងៃក្រៅពីចំណាយពេលជាមួយនឹងការប្រកាសលក់ផលិតផល គឺរវល់តែរឿងចុះចែកអំណោយ ដែលរួមមានចុះជីកអណ្ដូងទឹកស្អាត ជូនដល់សហគមន៍មួយចំនួននៅខេត្តសៀមរាប និងពាំនាំមីត្រីខ អង្ករ អមដោយថិវកា ទៅប្រគល់ជូនដល់គ្រួសារចាស់ជរា និងក្រីក្រប៉ុណ្ណោះ ដោយអ្នកនាងកំណត់ថាក្នុងមួយសប្ដាហ៍ត្រូវចុះចែកទានអោយបាន២ដង ជាមួយមិត្តភ័ក្រ្ត។
អ្នកនាងថាក្រោយពីមានឱកាសធ្វើសកម្មភាពចុះចែកអំណោយ ហើយបានដើរផ្ទាល់ជាមួយអ្នកខ្វះខាតៗ កាន់តែធ្វើអោយអ្នកនាងញៀនញ៉ាមនឹងការបរិច្ចាគ អ៊ីចឹងហើយទើបធ្វើអោយអ្នកនាងត្រូវបានគេកត់សម្គាលច្រើនពីសកម្មភាពសប្បុរសធម៌នៅលើហ្វេសប៊ុក។
ជាមួយនឹងសកម្មភាពចែកទានជាហូរហែរនេះហើយ ទើបធ្វើអោយម្នាក់ៗសរសើរពីតារាហ្វេសប៊ុករូបនេះភាគច្រើន ថាអ្នកនាងបើទោះជាស៊ិចស៊ីខ្លាំង ប៉ុន្តែក៏មានសកម្មភាពចិត្តបុណ្យ ដែលបុគ្គលមួយចំនួនមិនអាចធ្វើបាន៕