កាន់តែស្ងាត់ មាស មុនីរាជ ក្រោយប្រឹងរុលក្នុងសិល្បៈ

0

ប្រិយមិត្តអ្នកតាមកម្មវិធីប្រឡងចម្រៀងធំៗលំដាប់ពិភពលោកពិតជាស្គាល់អតីតបេក្ខជន លោក មាស មុនីរាជ ដោយសារតែលោកដ្បិតថាមិនបានទទួលពាន តែក៍មានទឹកដមសំលេងល្អ។ ប៉ុន្តែគួរអោយស្ដាយក្នុងចំណោមអ្នកចូលរួមប្រកួតជាមួយលោក គេកត់សម្គាល់អតីតអ្នកប្រលងផ្សេងៗ សុទ្ធតែមានទីផ្សា និងកេរ្តិ៍ឈ្មោះឈានឡើង ប្លែកតែលោក មាស មុន្នីរាជ គឺស្ទើរតែបាត់មុខតែម្ដង បើទោះជាខំប្រឹងបញ្ចេញបទថ្មី។

លោក មាស មុនីរាជ ត្រូវបានគេថាជាអតីតបេក្ខជនប្រឡងចម្រៀងឆ្នើមក្នុងកម្មវិធីខេមបូឌាអាយឌលដូវកាលទី១ ដោយលោកបានឈានចូលដល់សប្តាហ៍ទី៧ នៃការផ្សាយផ្ទាល់ តែដោយសារតែលោកត្រូវប៉ះគូប្រកួតខ្លាំងៗ រួមមាន លោក នី រតនា លោក ម៉ៅ ហាជី លោក អៀម វន្នី លោក សៅ ឧត្តម និងកញ្ញា សុវត្ថិឌី ធារិកាជាដើម ទើបធ្វើអោយលោកធ្លាក់ចេញពីការប្រកួត។ លោកក៍បានចូលប្រកួតក្នុងកម្មវិធី«The Melody»របស់ទូរទស្សន៍បាយ័នផងដែរ ដោយលទ្ធផលនៃការតស៑ូ គឺបានធ្វើអោយលោកក្លាយជាម្ចាស់ពាន ប៉ុន្តែក្រឡេកមកមើលទីផ្សារគឺស្ងាត់ជ្រងំ។

លោក មាស មុនីរាជ បានថ្លែងបញ្ជាក់ថា លោកកំពុងបាក់ទឹកចិត្តនៅក្នុងវិស័យចម្រៀង បន្ទាប់ពីការតស៑ូនៅក្នុងរយៈពេលចុងក្រោយ មិនទទួលបានជោគជ័យ។ លោកថាការវាយលុកច្រើននៅក្នុងពិភពសិល្បៈ ធ្វើអោយលោកកាន់តែពិបាកដើរទៅមុខ ជាពិសេសគឺការប៉ែងជើងគ្នាទៅវិញទៅមក ហើយខ្វះការលើកស្ទួយពីក្រុមផលិតករ និងអ្នករៀបចំកម្មវិធី។ អ្វីដែលកាន់តែបាក់ទឹកចិត្ត គឺបទចម្រៀងដែលលោកចេញបង្ហោះក្នុងរយៈពេលកន្លង ទទួលបានការគាំទ្រ មិនដូចក្ដីរំពឹង ទើបធ្វើអោយលោកហាក់លែងមានអារម្មណ៍ចង់តស៑ូក្នុងវិស័យនេះ។ សល់ពី២០ទៅ៣០%នោះទេ ដែលលោកនៅចង់បន្តការងារសិល្បៈ ស្របពេលដែលលោកក៍ចង់ងាកទៅពង្រឹងមុខរបរថ្មីរកសុីលក់ទិញឡាន និងដីធ្លីតាមមិត្តភក្តិណែនាំជាជំនួស។ យ៉ាងណាមិញលោកថានឹងនៅតស៑ូមួយប្រាវទៀត ប្រសិនបើការឈានឡើងនៅតែមិនអាចទៅរួច នោះលោកនឹងបោះបង់សិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here