ស្ដាប់យូរៗ បានដឹងថាបទដំបូងរបស់ មាស លក្ខិណា និង អ៊ុង សុផល្លី កំប្លែង ហើយពិរោះកប់

0

ក្រោយពីចេញបទថ្មីរួមគ្នាបើកឆាកក្រោមចំណងជើងថា” ចាំស្កកខកអស់” គេកត់សម្គាល់ថាបទចម្រៀងមួយនេះ របស់ តារាចម្រៀងសំនៀងពិរោះ អ្នកនាង មាស លក្ខិណា និងដៃគូចម្រៀង គឺ លោក អ៑ុង សុផល្លី មិនផ្ទុះក្នុងពេលចូលឆ្នាំនោះទេ ប៉ុន្តែបទចម្រៀងមួយនេះ ស្រាប់តែមានគេចាប់អារម្មណ៍ខ្លាំងនៅក្នុងពេលនេះ និងមានលាន់មាត់កាន់តែច្រើនថា ស្នាដៃដំបូងរបស់អ្នកទាំងពីរស្ដាប់កាន់តែយូរ ទើបដឹងថាពិរោះ ហើយមានអត្ថន័យកំប្លុកកំប្លែងមិនធម្មតា។

អ្នកនាង មាស លក្ខិណា បានថ្លែងបញ្ជាក់ក្រោយពីបទ”ចាំស្កខកអស់” របស់ខ្លួនកាន់តែមានគេស្គាល់ថា អ្នកនាង និងដៃគូចម្រៀង មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានចេញបទនិពន្ធថ្មីបើកឆាកជាមួយ លោក អ៑ុង សុផល្លី ហើយត្រូវបានគេស្គាល់ច្រើនឡើង និងថាបទចម្រៀងមួយនេះពិរោះត្រូវចិត្តមហាជន។ អ្នកនាងថាខ្លួនមិនស្ដាយរឿងបទ”ចាំស្កកខកអស់” មិនផ្ទុះក្នុងអំឡុងពេលចូលឆ្នាំ តាមការចង់បាននោះទេ ប៉ុន្តែផ្ទុយទៅវិញគឺអ្នកនាងសប្បាយចិត្ត ដែលបទចម្រៀងជាស្នាដៃបើកឆាករបស់ខ្លួន កាន់តែមានគេស្គាល់។

ចម្រៀងមួយបទនេះ ត្រូវបានគេចាក់បន្លឺ តាមទីសាធារណៈ និងតាមវិទ្យុច្រើនឡើងនាពេលចុងក្រោយ ដោយក្រឡេកទៅមើលMV ទាំងបទចម្រៀង និង Full MV របស់អ្នកនាងឯណោះវិញ ក៍មានអ្នកចូលស្ដាប់ច្រើនដង មិនចាញ់បទផ្ទុះរបស់យុវវ័យ។ តារាចម្រៀង ដែលត្រូវគេស្គាល់ថា ជាអ្នកលក់ត្រីងៀតគ្មានជាតិគីមីល្បីល្បាញនៅលើហ្វេសប៑ុករូបនេះបន្តថា ក្រោយពីបទដំបូង”ចាំស្កកខកអស់” ជាមួយលោក អ៑ុង សុផល្លី ទទួលបានការគាំទ្របែបនេះ អ្នកនាង និង លោក នឹងមានគម្រោងចេញបទថ្មីៗរួមគ្នាបន្ថែមទៀតដើម្បីមហាជន។

ចង់ដឹងថាបទរបស់អ្នកទាំងពីរ ស្ដាប់កាន់តែយូរ កាន់តែពិរោះកម្រិតណា សូមអញ្ជើញស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here