ខុសពីតារាមួយចំនួនបានទៅស្រុកគេត្រេកអរ ស៊ឹម ស៊ីណាត យំហើយប្រើពាក្យថា…

0

កាលពីព្រឹកថ្ងៃទី១៨ មេសា តារាចម្រៀងលោក ស៊ឹម ស៊ីណាត បានធ្វើដំណើរចាកចេញទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែលោកមិនមែនគ្រាន់តែទៅសម្ដែងប៉ុណ្ណោះទេ គឺទៅរស់នៅដោយគម្រោងយកសញ្ជាតិតែម្ដង ទើបលោកបង្ហូរទឹកភ្នែកមុនចាកចេញ ព្រោះមិនដឹងថារហូតដល់ពេលណាទើបត្រលប់មកវិញ។ លោកក៍អះអាងពីការសោកស្ដាយការងារសិល្បៈ ដែលកំពុងតែឡើងកូដ ហើយសុខៗស្រាប់តែត្រូវសាមីខ្លួនអះអាងថាដល់វេលាបោះបង់សិល្បៈនៅស្រុកខ្មែរទាំងស្ដាយស្រណោះ។

លោក ស៊ឹម ស៊ីណាត ដែលត្រូវគេស្គាល់កាន់តែច្រើនក្រោយពីក្លាយជាសមាជិកគ្រួសារតារាកម្ពុជាបានអះអាងថា គម្រោងធានាអោយលោកទៅសម្ដែង និងរស់នៅអចិន្ត្រៃយ៍នៅលើទឹកដីប្រទេសអូស្ត្រាលី ត្រូវបានគិតគូរជាយូរមកហើយ ប៉ុន្តែមកពីឯកសារផ្លូវការមិនទាន់ទម្លាក់មក ទើបលោកចេះតែស្ងៀមៗហើយបិទបាំង។ យ៉ាងណាមិញលោកថាឯកសារដែលបានធ្លាក់មក គឺតម្រូវអោយលោកមានសិទ្ធិរស់នៅស្របច្បាប់នៅក្នុងប្រទេសអូស្ត្រាលី ទើបលោកត្រូវបង្ខំចិត្តចាកចេញពីវិថីសិល្បៈនៅកម្ពុជា ហើយធ្វើដំណើរទាំងអាល័យកាលពីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០១៩ ដោយសូម្បីតែរូបលោកក៍ហូរទឹកភ្នែក ព្រោះមិននឹកស្មានថាវាសនារបស់ខ្លួន មានឱកាសបានទៅរស់នៅប្រទេសអូស្ត្រាលីតាមការសន្យារបស់អ្នកធានា។ យ៉ាងណាមិញលោកថា ខ្លួនមានសិទ្ធិចុះមកកម្ពុជាវិញពេលណាក៍បាន បន្ទាប់ពីសម្ដែងចប់៣ខែ ដែលមានន័យថា បើលោកទៅសម្ដែង ហើយមិនចង់រស់នៅក្នុងប្រទេសអូស្ត្រាលីនោះទេ នោះលោកនឹងត្រលប់មកកម្ពុជាវិញបាននៅ៣ខែក្រោយ។

លោក ស៊ឹម ស៊ីណាត បន្តថា បើទោះជាការរស់នៅទឹកដីថ្មី អាចមិនដូចអំឡុងពេលលោករស់នៅលើទឹកដីប្រទេសកម្ពុជា ប៉ុន្តែលោកនឹងតស៊ូរស់នៅទីនោះ មិនអោយម្ចាស់ស្ពុនស័រដែលខំរត់ការខកបំណងនោះទេ ដោយសារតែលោកក៍អារម្មណ៍នឿយណាយនឹងជីវិតរកប្រាក់ពីការច្រៀងរាំយ៉ាងលំបាកនៅកម្ពុជា ដែលតម្រូវអោយលោកត្រូវតែជ្រើសផ្លូវមួយថ្មីនៅលើទឹកដីអូស្ត្រាលី ដោយទទួលច្រៀងតាមការរៀបចំរបស់ម្ចាស់ស្ពុនស័រផង និង ស្វែងរកការងារ ដើម្បីកសាងជីវិតមួយថ្មីផង នៅលើទឹកដីនោះ។ លោកថាដំណើរទៅអូស្ត្រាលីរបស់លោកគឺជាដំណើរដែលធ្វើអោយលោកអួលដើមករ ប៉ុន្តែលោកក៍សប្បាយ និងរំភើបចិត្តណាស់ដែរ នៅពេលឃើញអ្នកសិល្បៈមកជូនដំណើរច្រើន ហើយអ្នកដែលភ្ញាក់នឹងដំណឹងចាកចេញរបស់លោកក៍ផ្ញើសារជូនពរ និងខលមកសួរនាំច្រើន។ យ៉ាងណាមិញ បើលោកចុះមកលេងស្រុកខ្មែរ គឺលោកនឹងនៅតែបង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៍ និងទទួលច្រៀងដូចសព្វដង ដោយមិនបោះបង់សិល្បៈ និងគ្រួសារតារាកម្ពុជានោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here