អគ្គនាយកក្រុមហ៊ុន ENARITA ចូលគាល់ព្រះមហាក្សត្រ ក្នុងឱកាសទទួលទេវតាឆ្នាំថ្មី

0

ខណៈដែលប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេសបានរៀបចំគ្រឿងរណ្ដាប់សែនព្រែន ដើម្បីទទួលទេវតាឆ្នាំថ្មីនោះ នៅក្នុងព្រះបរមរាជវាំងក៍បានរៀបចំពិធីទទួលទេវតាបែបនេះដូចគ្នាជាទ្រង់ទ្រាយធំតាមក្បួនប្រពៃណីខ្មែរក្នុងព្រះបរមរាជវាំងផងដែរ ដោយក្នុងពិធីនោះ គេឃើញសុទ្ធព្រះរាជវង្សានុវង្ស និងមន្ត្រីជាន់ខ្ពស់ចូលរួម។

យ៉ាងណាមិញ ក្នុងចំណោមឥស្សរជនដែលសុទ្ធតែមានមុខមាត់ក្នុងជួររដ្ឋាភិបាល និង សែរាជវង្ស អគ្គនាយកក្រុមហ៑ុន ENARITA និងភរិយា ដែលទើបតែធ្វើពិធីបើកសម្ពោធក្រុមហ៑ុនក្ដៅៗ ក៍មានវត្តនៅក្នុងពិធីនោះដែរ ដោយក្រៅពីមានឱកាសបានចូលគាល់ព្រះមហាក្សត្រដោយផ្ទាល់ ក៍បានចូលរួមទទួលទេវតាឆ្នាំថ្មីផងដែរ។

លោក ឌីម សួនណាត និងភរិយា តំណាងអោយគ្រួសារ ENARITA ទាំងមូល បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែលលោកមានឱកាសបានទទួលទេវតាឆ្នាំថ្មីនៅក្នុងឆ្នាំនេះ ក្នុងព្រះបរមរាជវាំង ដោយបានទាំងក្រាបបង្គំគាល់ព្រះមហាក្សត្រក្នុងនាមជាកូនជាចៅរបស់ព្រះអង្គនៅថ្ងៃនោះផង។ តំណាងអោយគ្រួសារ ENARITA ទាំងមូល លោក និង ភរិយា សូមឧទ្ទិសបួងសួងដល់បរមីទេវតាឆ្នាំថ្មី សូមថ្វាយព្រះរាជពរជ័យថ្វាយដល់អង្គព្រះមហាក្សត្រ សូមអោយព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ មានកម្លាំងពលំខ្លាំងក្លា និងមានព្រះរាជជន្មាយុជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដល់កូនចៅចៅទួតនៅទូទាំងកម្ពុជា។ លោកក៍សូមជូនពរដល់គ្រួសាររបស់ក្រុមហ៑ុន ENARITA ព្រមទាំងប្រជាជនខ្មែរនៅទូទាំងប្រទេស អោយជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លោកថ្លែងបញ្ជាក់ថា ក្នុងឱកាសឆ្នាំថ្មី ដែលទើបឈានចូលមកដល់នេះ សូមជូនពរអោយបងប្អូនកូនក្មួយជាសមាជិកប្រចាំនៅក្នុងក្រុមហ៑ុន និងប្រជាជនទូទាំងប្រទេស ជួបតែសេចក្ដីសុខចំរើន និងសុខសុវត្ថិភាពទាំងទៅទាំងមក ក្នុងដំណើរទៅកាន់ទីជិតទីឆ្ងាយ។

គួរបញ្ជាក់ថា ក្រុមហ៑ុន ENARITA គឺជាក្រុមអចលនទ្រព្យធំមួយ ដែលទើបធ្វើពិធីកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការកាលពីថ្ងៃ៧ មេសាថ្មីៗ ដោយក្រៅពីបើកគម្រោងលក់ដីជាលក្ខណៈសម្រាប់សង់ផ្ទះលម្ហែរកាយនៅតំបន់ត្រាវកុដិ ក្នុងខេត្តសៀមរាប ក្រុមហ៑ុននេះក៍មានសេវាផលិតស្ពត និង ផលិតទឹកសុទ្ធផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here