ក្រោយផ្ទុះរឿងអាស្រូវ ស្រ្តីម្នាក់ចេញឃ្លីបជេរកប់ៗ ដល់ទាវសម័យថ្មី រឿងចោទព្រះសង្ឃរំលោភ និងគំរាម

0

ក្រោយរឿងអាស្រូវស្នេហារវាងអតីតព្រះចៅអធិការវត្តភ្នំបាក់លើ ខេត្តបន្ទាយមានជ័យ និងកញ្ញាស្រស់ស្អាត សាច់សខ្ចី កាយ លីតា ត្រូវបានកក្រើកឡើង មនុស្សជាច្រើនបានចេញមុខថ្កោលទោសដល់អតីតព្រះសង្ឃរូបនេះយ៉ាងខ្លាំង ដោយបានទាំងចោទថា អន្ទិតទើបត្រូវគេផ្សឹក ស្រិល វណ្ណា គឺជាមនុស្សអាក្រក់ និងសមតែត្រូវកាត់ទោសនោះផង ដោយសារតែបានបង្ខំ និងគំរាមនារីវ័យក្មេងអោយទទួលយកការរំលោភរបស់ខ្លួន។ យ៉ាងណាមិញ ក្នុងចំណោមអ្នកជេរប្រទិចភាគីខាងប្រុសដែលត្រូវគេឃើញផ្ទុះឡើងស្ទើរកក្រើកហ្វេសប៊ុក ក៏មានអ្នកចេញមុខជេរប្រទិច នារីវ័យក្មេងជាភាគីខាងស្រី និងគ្រួសារមិនតិចផងដែរ ដោយស្រីម្នាក់បានទាំងចេញមុខដៀលនាងកប់ៗ ក្រោយពីនាងបានអះអាងថាខ្លួនជានារីរងគ្រោះ និងរងការគំរាមពីអន្ទិត ស្រិល វណ្ណា នោះផង។

ស្រ្តីដែលចេញមុខវាយប្រហារម៉ាចាស់ដៃ លើករណីស្នេហាលួចលាក់នេះ បានចាត់ទុកថាវាករណីនេះ គឺពិតជាការបង្ខំ និងគំរាម ក៏ពិតមែន មិនមែនហេតុការបង្ខំអោយលោកស៊ីពោត ក្នុងរូបភាពអាសអាភាស ត្រូវបានធ្វើឡើងនៅកុដិរបស់ព្រះចៅអធិការវត្តនោះទេ។ អ្នកស្រីបានចាត់ទុកថានារីឈ្មោះ កាយ លីតា គឺជាដើមហេតុដែលនាំអោយព្រះសង្ឃជ្រួលជ្រើម និងថានាងបានបោកព្រះសង្ឃដើម្បីលុយឡាន និងលាភ សក្ការៈ ប៉ុន្តែនៅពេលរឿងរ៉ាវបែកធ្លាយ បែរជាចោទថាព្រះសង្ឃចាប់រំលោភ និងគំរាមជាដើម ដែលករណីនេះ គឺបង្ហាញពីការពិសពុលយ៉ាងខ្លាំងរបស់នារីក្នុងសម័យថ្មី ដោយអ្នកស្រីបានចោទបន្តថា ជារូបភាពដែលកើតក្រោយពេលនារីអោយដៃព្រះសង្ឃ។ ក្នុងនោះអ្នកស្រីក៏ធ្វើការរិះគន់ ចំពោះពាក្យសម្ដីរបស់ម្ដាយនារីរងគ្រោះផងដែរ ដែលអះអាងថាមិនបានដឹងរឿងកូនស្រីទាក់ទងព្រះសង្ឃ ដោយអ្នកស្រីប្រកាសថា មិនដែលមិនដឹងថាកូនស្រីបានរថយន្តមកពីណា និងមានលុយចាយមកពីណានោះឡើយ។

អ្នកស្រីបានប្រកាសថ្កោលទោសទាំងស្រុង បើក្រោយចាប់ផ្សឹកព្រះសង្ឃ ស្រិល វណ្ណា ស្រាប់តែច្បាប់ដាក់ទោសអតីតព្រះសង្ឃអង្គនេះ អោយជាប់គុកច្រវ៉ាក់ ដោយសារតែពាក្យបណ្ដឹងរបស់នាង។ យ៉ាងណាមិញ អ្នកស្រីក៏បានថ្កោលទោសចំពោះអន្ទិត ស្រិល វណ្ណា ផងដែរ ដោយអ្នកស្រីថាអស់អារម្មណ៍ថ្វាយបង្គំព្រះសង្ឃ ព្រោះតែព្រះសង្ឃក្នុងសម័យនេះបានធ្វើរឿងអាក្រក់ជាច្រើនដែលធ្វើអោយពុទ្ធបរិស័ទអស់ជំនឿនោះផង។

ខាងក្រោមនេះ ជាវិដេឃ្លីបរបស់ស្រ្តីដែលចេញមុខជេរម៉ាកប់ៗ ទៅកាន់នារីវ័យក្មេង និងព្រះសង្ឃ ក្រោយរឿងរ៉ាវកាន់តែដាក់បន្ទុកលើភាគីខាងប្រុសខ្លាំងឡើងនោះ៖