ចប់ហើយ! ម៉ៅ ស៊ីណាត ដល់ថ្នាក់គេដៀលថា«តាមអង្គាមឆ្អឹង»

0

បន្ទាប់ពីត្រូវរ៉ូវគ្នាជាមួយស្វាមីជាថ្មី ក្រោយពីស្វាមីសុំទោស និងដោយសារតែប្ដីមានរបួសត្រូវការការមើលថែផង អ្នកនាង ម៉ៅ ស៊ីណាត នៅតែត្រូវឃើញថានៅបង្ហោះបង្ហាញពីការគិតច្រើន និងទុក្ខសោកជារឿយៗនៅលើហ្វេសប៊ុក។ យ៉ាងណាមិញ អ្នកនាងប្រាប់ថាមិនមែនដោយសារតុកស៊ិចរឿងស្វាមី ឬរឿងគ្រួសារដូចមុននោះទេ ប៉ុន្តែគឺដោយសារតែអ្នកនាងស្មុគចិត្តរឿងត្រូវការចំណាយច្រើននៅក្នុងគ្រួសារ និងដោយសារតែតូចចិត្តនឹងសម្ដែងរបស់មិត្តសម្លាញ់ ដែលបានដៀលថាអ្នកនាង នៅតាមអង្គាមឆ្អឹង តែប៉ុណ្ណោះ។

អ្នកនាងម៉ៅ ស៊ីណាត បញ្ជាក់ថា អ្នកនាងហួសចិត្តយ៉ាងខ្លាំង ដែលអ្នករាប់អានអ្នកនាងជិតស្និទ្ធិម្នាក់ខ្ចីលុយអ្នកនាងចំនួន៥០០ដុល្លារ ប្រមាណជា៥ឆ្នាំ ដោយអ្នកនាងចេះតែទុកពេលអោយ ព្រោះតែពេលកន្លងមកអ្នកនាងក៏មានលុយកាក់សំបូរហូរហៀរក្នុងដៃផងដែរ។ អ្នកនាងថាក្នុងពេលកន្លងមករាល់ពេលអ្នកនាងទារលុយកាក់នោះ មិត្តភ័ក្រ្តរបស់ខ្លួនតែងតែយកលេសសុំពន្យារពេល ហើយអ្នកនាងក៏មិនដែលមាត់ធំនោះដែរ ដោយសារតែយល់ថាខ្លួនក៏មិនទាន់ត្រូវការលុយ ហើយក៏យល់ថាប្រហែលជាមិត្តភ័ក្រ្តរកប្រាក់មិនទាន់បាន។ ប៉ុន្តែនៅប៉ុន្មានថ្ងៃមុននេះ អ្នកនាងបានស្នើសុំអោយអ្នកខ្លីនោះ អោយជួយបង្វិលដើម្បីអោយអ្នកនាងបានលុយមកដោះស្រាយរឿងស្វាមីមានរបួស តែបែរជាត្រូវអ្នកជំពាក់លុយនោះ បោះពាក្យថា«តាមអង្គាមឆ្អឹង» ដែលហាក់ដូចជាមាក់ងាយចំពោះអ្នកនាង និងប្រៀបដូចជាចង់សំដៅថាអ្នកនាងជាអ្នកស្មុំលុយទៅវិញ។ យ៉ាងណាមិញ បុគ្គលម្នាក់នោះ មិនមែនជាមនុស្សតែម្នាក់ដែលបានបោះពាក្យមិនល្អអោយអ្នកនាងនោះទេ គឺមានកូនបំណុលផ្សេងទៀត ដោយសារតែពេលកន្លងមក គឺអ្នកនាងបានលុយទៅអ្នករាប់អានខ្ចីច្រើន។ អ្នកនាងថាជាការឈឺចាប់យ៉ាងខ្លាំង ដែលពេលខ្ចីលុយគឺអ្នកខ្ចីលុយទាំងនោះក៏ប្រើពាក្យមិនដែលយូរ លុះដល់បានលុយហើយក៏ធ្វើហីៗ ហើយក្លាយជារឿងល្អក់កករ រហូតដល់ធ្វើអោយមិត្តភាពដែលធ្លាប់កើតមានមើលមុខគ្នាលែងចុះ។ អ្នកនាងថាក្នុងពេលអ្នកនាងមិនត្រូវការប្រាក់ អ្នកនាងមិនសូវអើពើចំពោះអ្នកជំពាក់លុយហើយស្ពឹកទាំងហ្នឹងនោះទេ ប៉ុន្តែនៅពេលដែលអ្នកនាងក៏ត្រូវការដែរទើបចាប់ផ្ដើមឆាតសួរ និងខ្លះឈានដល់ការខលសួរ ប៉ុន្តែលទ្ធផលចុងក្រោយគឺបានត្រឹមតែចម្លើយបន្តពន្យារពេល។ អ្នកនាងថាអ្នកជំពាក់លុយផ្សេងទៀត គេមានពាក្យល្អដើម្បីសុំពន្យារ លើកលែងតែម្នាក់ដែលខ្ចីលុយអ្នកនាង៥០០ដុល្លារ កាលពី៥ឆ្នាំមុន ដែលបោះពាក្យថាអ្នកនាងនៅតាមអង្គាមឆ្អឹង ដោយសូម្បីតែអ្នកនាងមិនដែលបោះពាក្យថាចោលលុយនោះក្រោយពេលខ្ចីទាល់តែសោះ។

អ្នកនាង ម៉ៅ ស៊ីណាត និយាយថា គង់តែមានថ្ងៃណាមួយ ដែលអ្នកនាងប្រកាសមុខ និងឈ្មោះ អ្នកជំពាក់លុយទាំងឡាយអោយគេស្គាល់ជាសាធារណៈ អោយគេស្គាល់ជាសាធារណៈនោះទេ ដើម្បីអោយសមនឹងការមាក់ងាយដែលខ្ចីលុយអ្នកនាងយូរឆ្នាំមកហើយ ប៉ុន្តែបោះសម្ដីធ្វើអោយអ្នកនាងឆ្អែតចិត្ត នៅពេលសួរនាំម្ដងៗ។ អ្នកនាងប្រកាសថាបើគ្មានលុយសងអ្នកនាង ហើយប្រើពាក្យអាចអោយអ្នកនាងទទួលយកបាន នោះអ្នកនាងមិនសូវអន់ចិត្តនោះទេ ប៉ុន្តែបើបែរជាប្រើពាក្យថាអ្នកនាងមិចក៏នៅតែបន្តអង្គាមឆ្អឹង គឺអ្នកនាងមិនអាចទទួលយកឡើយ៕