កាលពីល្ងាចរហូតដល់យប់កណ្ដាលអាធ្រាតុថ្ងៃទី៧ មេសា ក្រុមហ៑ុនផ្នែកអចលនទ្រព្យល្បីល្បាញបុរី វីអាយភី បសនរៀបចំពិធីជប់លៀង ជួបជុំក្រុមការងារ និងអតិថិជន ក្នុងទ្រង់ទ្រាយធំជាងកាលពីពិធីជប់លៀងដែលធ្លាប់ធ្វើកន្លងមកទៅទៀត។ តារាចម្រៀង តាតាកំប្លែង និងតារាសម្ដែង ល្បីៗ សុទ្ធតែបង្ហាញខ្លួន ដោយក្រៅពីជប់លៀងយ៉ាងសំបូរហូរហៀរជូនថល់ភ្ញៀវកិត្តិយសហើយនោះ ក៍មានវេទិកាច្រៀងរាំឡើងកក្រើកតំបន់ព្ៃនប់ ខេត្តព្រះសីហនុ ដែលជាទីតាំងបុរីវីអាយភីនៅទីនោះផងដែរ។
លោក វ៉ន វណ្ណៈ អគ្គនាយកបុរីវីអសភី បសនអះអាងថា ដោយសារតែល្បឿនក្នុងការលក់ចេញរបស់បុរីវីអាយភី នៅខេត្តព្រះសីហនុ ទទួលបានការគាំទ្រច្រើន ហើយសន្ទុះក្នុងការលក់ចេញក៍លឿនលើសពីការប៉ាន់ស្មាន ទើបលោកសម្រេចចិត្តយកថ្ងៃ៧ មេសា ជាថ្ងៃជប់លៀងជូនដល់បុគ្គលិក ក្រកមការងារ និងអតិថិជន ជាទ្រង់ទ្រាយដូចការប្រគំតន្ត្រីខ្នាតធតែម្ដង ថើម្បីជាការអរគុណ និងដើម្បីអោយបងប្អូនបានសប្បាយចិត្ត។ លោកថាពិធីមួយនេះ ក៍មសនការចូលរួមពីថ្នាក់ដឹកនាំខេត្ត មិងមន្ត្រីអាជ្ញាប្រចាំតំបន់ចូលរួមយ៉សងសប្បាយផងដែរ ដោយលោកបានចាត់ទុកថាពិធីជប់លៀង ដែលអមដោយតារាល្បីៗនៅក្នុងយប់នោះ
គឺជាការជះបជុំគ្រួសារធំរបស់បុរីវីអាយភី ក្តោយពេលជោគជ័យលើមុខជំនួញមួយនេះនោះផង។ លោកថាបុរីវីអាយភីកំពុងបោះជំហានក្លាយជាទីក្រុងរណប កិងជាផ្ទះស្នាក់នៅដែលជាជម្រើសដ៍ល្អរបស់អ្នកចង់មកកម្សាន្តនៅខេត្តព្រះសីហនុ ទើបបុរីមួយនេះ សាងសងមិនទាន់បានពសក់កណ្ដាលគម្រោងផង ប៉ុន្តែចំនួនលក់ដាច់គឺស្ទើរតែលប់លើសពីការគ្រោងទុករួចបាត់ទៅហើយ។ ស្របគ្នាដែលលក្ខណ្ឌបង់រំលោះ និងតម្លៃដែលបានកំណត់ឡើង គឺតម្រូវចំពោះអ្នកមានជីវភាពមធ្យម និងធូរធារច្តើនជាងទើប ទីតាំងបុរីមួយនេះ កាន់តែមានតម្រូវការខ្ពស់ក្នុងការកក់ទិញ។
វត្តមានតារាចម្រៀងដែលចូលរួមពិធីជប់លៀងដ៍កក្រើកអបអរបុណ្យចូលឆ្នាំរបស់បុរីវីអាយភីនាយប់មិញនោះរួម៖ កញ្ញា មាស សុខសោភា លោក យ៉ែម សំអូន កញ្ញា សូដា នីតា កញ្ញា រ៉ូលីន អ្នកនាងសួន ចន្ថា កញ្ញា ឡេង មុនីរចនា អ្នកនាង ស៊ិន ឧត្តមផល្លា លោក រិន សាវ៉េត កញ្ញា អុឹង និមល លោក រតនៈ ពិសិដ្ឋនិងតារាៗជាច្រើនរូបទៀត ដោយតារាទាំងអស់សុទ្ឋតែបានបង្កបរិយាកាសអោយពិធីទាំងមូលអឹកអាធឹក និងមានបរិយាកាសសប្បាយរីករាយ នៅលើផ្ទៃដីប្រមាណ៦០ហិចតា ហើយនៅក្បែរយន្តហោះ ដែលនៅមិនឆ្ងាយពីឆ្នេរសមុទ្រខេត្តព្រះសីហនុ។
លោកវីជេ ហេរ៉ូ ដែលជាអ្នករៀបចំកម្មវិធីប្រគំតន្ត្រីបានបង្ហាញពីការភ្ញាក់ផ្អើលៀដែលរយៈពេលតែប៉ុន្មានខែសោះ តែបុរីវីអាយភី បានរំលេចសំណង់ដល់រាប់រយល្វែង និងមានអ្នកមកទស្សនាការប្រគំតន្ត្រីដែលបានធ្វើឡើងយ៉ាងកក្រើកនាយប់នោះ។ លោកថាទីតាំងនេះ នឹងក្លាយជាតំបន់លំនៅដ្ឋាន និងសេដ្ឋកិច្ចធំមួយក្នុងពេលដ៍ខ្លី ស្របគ្នាដែលខេត្តព្រះសីហនុ ក៍ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មួយដ៍ធំរបស់អ្នកវិនិយោគចិន។