រឿង”ជួបស៑យវគ្គ២” បើកសម្ពោធដាក់បញ្ចាំង

0

កាលពីល្ងាចថ្ងៃទី៥ មេសា ភាពយន្តរឿង”ជួបស៑យវគ្គ២” ដែលជាវណ្ណកម្មរបស់ផលិតកម្ម LD Picture និងជាស្នាដៃរបស់តារាកំប្លែងនាយគ្រឿន ត្រូវបានដាក់ប្រកាសដាក់សម្ពោធហើយ ដោយគ្រោងនឹងលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី១១ មេសា មុនចូលឆ្នាំតទៅ។ ភាពយន្តនេះកាលពីវគ្គ១ ភ្លាបបានកើបលុយប្រមូលផលចំណេញបានច្រើនរួចមកហើយ ទើបភាពយន្តនេះឈានដល់ការផលិតវគ្គ២នេះឡើង។

ផលិតករនាយគ្រឿន បានអះអាងថា ភាពយន្តរឿង”ជួបស៑យវគ្គ២” គ្រាន់តែជារឿងប្រឌិត និងមានឈុតសប្បាយៗមិនខុសគ្នាពីកាលពីវគ្គទី១នោះទេ ប៉ុន្តែអ្វីដែលខុសប្លែកខ្លាំងគឺវគ្គទី២នេះ មានបន្ថែមតួអង្គច្រើនជាងមុន ដោយសារតែតដល់តួកូនៗ និងបានបង្កបនូវសារអប់រំមួយ គឺឳពុកម្ដាយបើដាក់បណ្ដាសារកូន និងជេរប្រមាថកូនលេងៗ នោះកូននឹងជួបបញ្ហាដូចអ្វីដែលពាក្យសម្ដីរបស់ឳពុកម្ដាយលើកឡើង។ លោកថាភាពយន្តមួយរឿងនេះ កាលពីវគ្គទី១ ក៍បញ្ចាំងចំមុនចូលឆ្នាំនោះដែរ ទើបលោកគិតថា ការដាក់បញ្ចាំងភាពយន្តរឿង”ជួបស៑យវគ្គ២” គឺត្រូវនឹងខួបក្នុងការបញ្ចាំងរឿងថ្មី។

នាយគ្រឿនទទូចអោយអ្នកចូលចិត្តមើលភាពយន្តតាមរោងកុន បន្តគាំទ្រស្នាដៃមួយនេះអោយបានកាន់តែច្រើន ដោយលោករំពឹងថា នៅពេលដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី១១ មេសា ខាងមុខ នឹងមានអ្នកទិញសំបុត្រច្រើននោះផង ជាពិសេសអ្នកមិនមានគម្រោងដើរលេងនៅខេត្ត ហើយចាត់ទុកថាផ្សារទំនើប និងរោងកុនទំនើប គឺជាកន្លែងដែលត្រូវកម្សាន្តអារម្មណ៍។

នៅក្នុងពិធីនោះគេឃើញមានវត្តមានតារាល្បីៗចាស់ក្មេងជាច្រើនចូលរួមបង្ហាញខ្លួន ខណៈដែលតារាទាំងនោះ ក៍តែងខ្លួនស្អាតៗ គួរអោយចង់គយគន់៖

LEAVE A REPLY

Please enter your comment!
Please enter your name here