កម្ពុជាធ្វើរាត្រីសប្បុរសធម៍ សង្គ្រោះសត្វដំរីទ្រង់ទ្រាយធំ

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹង ព្រឹត្តិការណ៍រាត្រីសប្បុរសធម៍កាលពីល្ងាចថ្ងៃទី៣១ មីនា ដែលរួមមានមន្ត្រីជាន់ខ្ពស់ និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម នៅក្នុងបរិវេនសណ្ឋាគារ Rafle Le Royal ដែលជាវេទិកាដេញថ្លៃផ្ទាំងគំនូរ និងបរិច្ចាគថវិកា ដើម្បីប្រមូលយកថវិកាទៅទ្រទ្រង់សមាគមអៃរាវត្តាតែមួយគត ដែលកំពុងធ្វើកិច្ចការអភិរក្សសត្វដំរីនៅប្រទេសកម្ពុជា។ ក្រៅពីតារាសិល្បៈ គេឃើញមន្ត្រីជាន់ខ្ពស់ និងអ្នកជំនួញជាច្រើន បានចូលរួមដេញថ្លៃផ្ទាំងគំនូរ និងស្រាកម្រិតថ្លៃ ដោយប្រមូលបានថវិកាជាច្រើនក្នុងព្រឹត្តិការណ៍នោះ។

យោងតាមការរៀបរាប់របស់លោកស្រី ក្លេខៃ ចិន្តា នាយិកាសមាគមអៃរាវត្តា បានអះអាងថា ដំរីនៅក្នុងប្រទេសកម្ពុជា នៅមានត្រឹមតែ៤ក្បាលនៅក្នុងព្រៃធម្មជាតិប៉ុណ្ណោះ ទើបត្រូវការការអភិរក្សខ្លាំងបំបផុត ដែលតម្រូវអោយអ្នកស្រី និងក្រុមការងារត្រូវតែស្វះស្វែងរកមូលនិធិជួយដល់សត្វព្រៃមួយប្រភេទនេះ។ វេទិកានេះ អ្នកស្រីថាមានការដេញថ្លៃផ្ទាំងគំនូរ ដែលសុទ្ធសឹងតែជាទេកដៃរបស់ជាងចំណានៗស្ដីពីសត្វដំរី ដោយមានការលក់វត្ថុអនុស្សាវរីយ៍របស់ជនជាតិទំពួនជាច្រើនប្រភេទនៅខេត្តរតនៈគីរី ប្រមូលថវិកា១០០ភាគរយ យកទៅជួយដល់សត្វដំរី។ លោកស្រីប្រកាសថាខ្លួនបានធ្វើកិច្ចការនេះជាយូរមកហើយ ហើយក៍បានសហការជាមួយអង្គការអភិរក្សសត្វព្រៃដទៃទៀតនៅកម្ពុជា ដើម្បីជួយអោយដំរីកាន់តែមាននិរន្តរភាព ហើយមិនបាត់បង់នៅក្នុងព្រៃធម្មជាតិរបស់ប្រទេសកម្ពុជានោះផង។

កញ្ញា ឌួង ហ្សូរីដា អ្នកសម្របសម្រួលកម្មវិធីបានអះអាងថា រាត្រីដែលមានការបរិច្ចាគថវិកា និង ដេញថ្លៃផ្ទាំងគំនូរដើម្បីប្រមូលលុយយកទៅទ្រទ្រង់ដល់សត្វដំរីនេះ មានផ្ទាំងគំនូរជាច្រើនត្រូវបានដេញថ្លៃដោយផ្ទាំងគំនូរខ្លះមានតម្លៃយ៉ាងតិច៦០០ដុល្លារ ខណៈដែលសំលៀកបំពាក់ និងសម្ភារៈរបស់ជនជាតិភាគតិចថែលស្លៀកបង្ហាញដោយតារាខ្មែរ និងបរទេស ក៍ត្រូវបានដាក់លក់ ដើម្បីយកលុយទៅទ្រទ្រង់ក្នុងសកម្មភាពរបស់សមាគមនោះដូចគ្នា។

ក្នុងពិធីដែលមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករនោះ ក៍មនការសម្ដែងល្បុកក្កតោ និងបង្ហាញម៉ូដពីតារាសម្ដែងល្បីៗដូចជា កញ្ញា ទឹម រដ្ឋា កញ្ញា ចាន់ គង្ការ និង លោក ចន ច័ន្ទតារាជាដើម ខណៈដែលតារាកិត្តិយសចូលរួមជាភ្ញៀវកិត្តិយសក៍មានចំនួនច្រើន។ ពិធីនោះ សម្រាប់អ្នកបរិច្ចាគថវិការចាប់ពី២ពាន់ដុល្លារឡើងទៅ ក៍ទទួលបានមេដាយកិត្តយសតាមកម្រិតផងដែរដោយសប្បុរសជន និងមន្ត្រីកិត្តិយសចូលរួមរួមមាន ឯកឩត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៍ ដោយសប្បរសជនធំៗ គេឃើញមានវត្តមាន លោកវ៉ន វណ្ណៈ ម្ចាស់បុរីVIP ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here