តារាសិល្បៈព្រោងព្រាតផ្ទុះប្រតិកម្មថ្ងៃថតចូលឆ្នាំ នៅសមាគមទូរទស្សន៍

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលតារាសិល្បៈច្រើននាក់ស្រាប់តែផុសជេរ និងរិះគន់ព្រោងព្រាតវាយប្រហារដល់អ្នករៀបចំចាត់ចែងមួយរូប ក្នុងការថតកម្មវិធីចូលឆ្នាំអោយសមាគមទូរទស្សន៍កម្ពុជា កាលពីថ្ងៃទី២០ មីនា ដែលPNN ធ្វើជាម្ចាស់ផ្ទះ។ បណ្ដាតួភាគច្រើនដោយរួមមានទាំងតួល្បី និងមិនល្បីផង បានបង្ហោះចោទថា អ្នកចេញមុខចាត់ចែងតួនៅក្នុងវេទិកានោះមានចរឹតខ្មើត មាក់ងាយតួ និងបានចាត់ចែងការសម្ដែងច្រៀងរាំរបស់តារាដែលទៅថតតាមការអញ្ជើញដោយប្រកាន់បក្សពួក ធ្វើអោយតួច្រើននាក់រត់ចោលឈប់ថត ហើយឈានដល់ការបង្ហោះជាសាធារណៈ។

លោកម៉ាដូណា បង្ហោះថា”ចាំស្តាប់សំដីអញមានស្លាប់ដោយសោយសារជំងឺតនហន់ អញនាំប្តីអញនឹងគ្រប់គ្នាទៅថតចូលឆ្នាំអោយទូរទស្សគឺគ្មានបានលុយមួយរៀលទេណា តែអញចង់បានមកវិញគឺការគោរពគ្នាទៅវិញទៅមក កុំមកធ្វើរិកខ្មើតដាក់អញណាមីខ្ទើយ មីបក្សពួក ឆ្ងាញ់អញសួរបួនដងមិនឆ្លើយ អញមិនមែនតួអន់ឯណា តួមានឈ្មោះដូចអញកាន់តែល្បីកាន់តែអោនលំទោន មិនមែនដូចមីខ្ទើយលាក់មុខដូចយើងបានចេះរៀបចំប៉ុណ្នឹងកុំខ្មើតណា ពេលជួបមុខអញកន្លែងណាដើរចេញអោយផុតពីអញកុំអោយអញដៀល ហើយបើបានស្គាល់អ្នកធំដោយសារបានរៀបចំអញ្ជឹងហើយកុំអាង ប្រយ័ត្នបង្ហោះអោយល្បីអោយគេស្គាល់ពីសន្តានខ្មើតរបស់យើង មីស្លាប់អីក៍រៀបចរិកអីយ៉ាងនឹង fuck??កុំឃើញអញលេងសើចសប្បាយលើកឆាកតែអញគុំងែងណាស់ អញស្អប់ពួកអាសិល្បះបានលោតតិចតួចបែបនឹងធ្វើចរិកណាស់:-1::-1:”។

មិនខុសគ្នាដែរងាកទៅតារាសម្ដែង លោកគន់ រៀមរតនៈ និងតារាជាច្រើនផ្សេងទៀត ក៍បានបង្ហោះដូចគ្នានោះដែរថា ខ្លួនបានរត់ចោលកម្មវិធីឈប់ថតកណ្ដាលទី ព្រោះតែស្អប់បុគ្គលម្នាក់នោះ សួរមិនឆ្លើយ លេងរឹក ហើយប្រើសម្ដីមាក់ងាយ នៅពេលសួរនាំថាដល់វគ្គអ្វីបន្ត។ នេះមិនមែនជាលើកទី១ទេ ដែលអ្នកចាត់ចែងតួម្នាក់នោះ ធ្វើអោយផ្ទុះប្រតិកម្មក្នុងចំណោមតារាសិល្បៈ បូករួមទាំងការចាត់ចែងតួក្នុងកម្មវិធីកន្លងមកដែលតារាសិល្បៈធ្លាប់ចូលរួមផង។ ម្នាក់ៗបានអះអាងថា អ្នកចាត់ចែងតួរូបនោះ ជាមនុស្សខ្មើតខ្លាំង ហើយប្រកាន់បក្សពួក ទើបធ្វើអោយតារាភាគច្រើនផ្ទុះប្រតិកម្ម។ ទោះជាតារាដែលបង្ហោះទាំងអស់មិនបានបញ្ចេញអត្តសញ្ញាណ តែគេសុទ្ធស្គាល់គ្រប់គ្នាតារាដែលអ្នកសិល្បៈដៀលថាជាខ្ទើយខ្មើតគ្មាន២ម្នាក់នោះ គឺតារាចម្រៀង លោក កុល សុភោ ដែលត្រូវគេស្គាល់ថាមានទំនាក់ទំនងជួយរៀបចំតួនៅTVK និងសមាគមសិល្បករខ្មែរតាំងពីអណ្ណត្តិចាស់។