Rith Omega បញ្ចេញប្អូនថ្លៃអោយគ្រងតំណែងតួឯក

0

ពិតជាគួរសរសើរយ៉ាងខ្លាំង ដែលផលិតករល្បីលោក Rith Omega មានប្អូនថ្លៃរូបសង្ហារ ដោយលោកបានទាំងយកមកលើកជាតួឯក ក្នុងបទចម្រៀងដែលលោកដឹកនាំនោះផង។ ប្អូនថ្លៃរបស់លោកត្រូវគេឃើញ ក្នុងបទ”មនុស្សស្រីធម្មតាម្នាក់ មិនសមអោយបងខូចចិត្ត” របស់តារាចម្រៀង អេនី និងត្រូវលោកជ្រើសអោយសម្ដែងជាតួឯកក្នុងបទ”ម៉ែជេរ” ដែលជាបទផ្ទុះរបស់តារាចម្រៀង រ៉ាប៊ី។

តារាសម្ដែងវ័យក្មេង លោក វណ្ណ វឌ្ឍនៈ ហៅ Ellex ទទួលបានការចាប់អារម្មណ៍មិនតិចនោះទេ ជាពិសេសលើរូបសម្បត្តិ មុខមាត់ និងសមត្ថភាពសម្ដែង។ លោកត្រូវគេជ្រើសអោយសម្ដែងជាតួក្នុងបទ”ម៉ែជេរ” ដែលកំពុងផ្ទុះតាំងពីចេញ Audio ខណៈដែលការបង្ហាញវត្តមានក្នុងបទនេះរបស់លោក ក្រៅពីធ្វើអោយម្នាក់ៗកោតសរសើរពីសមត្ថភាព និងទេពកោសល្យសម្ដែង ក៍ភ្ញាក់ដឹងដំណឹងពីទំនាក់ទំនងរបស់លោកជាមួយនឹងអ្នកដឹកគឺ លោក Rith Omega ទៅទៀត។

លោក Rith Omega ទទួលស្គាល់ថាលោក វណ្ណ វឌ្ឍនៈ (Ellex) ពិតជាប្អូនរបស់ភរិយាលោក ដែលលោកយកមកជំរុញ និងបណ្ដុះនៅក្នុងសិល្បៈសិល្បៈ។ យ៉ាងណាមិញលោកថា ប្អូនថ្លៃរបស់ខ្លួនមិនមែនលោកយកមកលើកដោយមិនមានសមត្ថភាពនោះទេ ដោយលោកថាប្អូនថ្លៃរបស់ខ្លួនមានទាំងរូបសម្បត្តិ សមត្ថភាព និងត្រេមុខត្រូវតាមការចង់បានក្នុងបទចម្រៀងដែលលោកផលិត។ លោកថាមុននឹងជ្រើសយកតារាវ័យក្មេង វណ្ណ វឌ្ឍនៈ (Ellex) សុទ្ធតែមានឯកភាពពីសំណាក់ផលិតករ និងក្រុមការងាររបស់ថោន ហើយអ្វីដែលលោកកាន់តែមានកម្លាំងចិត្តគឺផលិតករផ្សេងទៀតសុទ្ធតែសរសើរនៅពេលយកប្អូនថ្លៃមកសម្ដែង។

លោកថាតារាមួយចំនួនមិនប្រាកដថាមានសមត្ថភាពសម្ដែងបានខ្លាំងជាងប្អូនថ្លៃរបស់លោកនោះទេ ទើបលោកសម្រេចជ្រើសយកប្អូនថ្លៃអោយសម្ដែងក្នុងបទ”ម៉ែជេរ” ដើម្បីផ្ដល់ឱកាសអោយកាន់តែមានកេរ្តិ៍បោះសំលេងតែម្ដង។ យ៉ាងណាមិញលោកថា ការលើកស្ទួយរបស់លោក មិនរំពឹងថាប្អូនថ្លៃនឹងក្លាយជាតារាល្បីនោះទេ ក្នុងពេលដែលគ្រួសារក៍គ្រាន់តែចង់អោយគេប្រឡូកលេងៗមុនពេលរៀនចប់ប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here