មុខមាត់ និងកាយវិកាឌឺ៩ សកម្មភាពតារាមួយក្រុមនេះ

0

នៅលើផេកគ្រួសារតារាកម្ពុជា ពេញមួយថ្ងៃទី១៦ មីនា បានបង្ហោះនូវសកម្មភាពស្អាតរបស់តារាសិល្បៈមួយក្រុម ធ្វើអោយមានការទាក់ទាញភ្នែកយ៉ាងខ្លាំង ជាពិសេសក្នុងពេលតារាទាំងនោះ បង្ហាញសកម្មភាពក្រម៉ិចក្រម៉ើមជាមួយនឹងស្ទីលប្លែកៗ។ តារាសម្ដែងមួយក្រុមនេះ ត្រូវគេស្គាល់ថាមកពីគ្រួសារតារាកម្ពុជា ដោយសកម្មភាពទាំងនេះ ស្ថិតក្នុងសកម្មភាពថតស្ពតអប់រំដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍TVK។

ស្ពតនេះ ឆ្លុះបញ្ចាំងពីគុណធម៍ និងឥរិយាបទ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ក្រោមការផលិតរបស់ លោក សុខ សំណាង ពិធីករ និងជាផលិតករកម្មវិធីកុនខ្ញុំរបស់TVK ។
អ្វីដែលទាក់ទាញជាជំហានដំបូង ក្នុងសកម្មភាៈស្ពតនេះ គឺនៅពេលតារាមួយក្រុមនេះរំលេចនូវសំលៀកបំពាក់ខ្មែរស្អាតៗតាមបែបប្រពៃណីហើយ គឺថែមទាំងលេងស្ទីលកូរគ្នាចុះឡើង ក្នុងរូបភាពរាប់រយសន្លឹក ដែលបានបង្ហោះឡើងលើផេកគ្រួសារតារាកម្ពុជា។ ឈុតអប់រំនេះ ត្រូវបានសហការផលិតពីគ្រួសារតារាកម្ពុជា ដើម្បីរួមចំណែកចាយសារដល់មហាជនស្ដីពី គុណធម៍ និងឥរិយាបទ ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ។

តារាៗដែលបានបង្ហាញស្ទីលប្លែកៗ និងទាក់ភ្នែកនៅក្នុងសកម្មភាពថតស្ពតអប់រំនេះ រួមមាន លោក យន សុភ័ក្រ, លោក ថៃ ប៑ុននាង, កញ្ញា វ៉ាន់ លីលី, កញ្ញា ភី យ៉ាដា, លោក ឃីម រតនៈ, លោក រុន ណាកូ, លោក សន សុវណ្ណារា, កញ្ញា ទេព មុន្នីរក្សា, លោក ចន, លោក សុខ សំណាង, កញ្ញា ព្រះអាទិត្យតូច, និងតារាសម្ដែងក្មេងៗជាច្រើនរូបទៀត។

ចង់ដឹងថា សកម្មភាពខ្យូតរបស់តារាមួយក្រុមនេះទាក់ភ្នែកយ៉ាងណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here