ព្រាប សុវត្ថិ អំពាវនាវអោយងាកមកវិនិយោគដីចម្ការធុរ៉េន

0

ក្នុងការបង្ហាញខ្លួនច្រៀងរាំក្នុងកម្មវិធី”ឋានព្រះឥន្ទ” នៅខេត្តកំពត កាលពីយប់ថ្ងៃទី១៤ មីនា តារាចម្រៀងល្បីល្បាញលោក ព្រាប សុវត្ថិ បានបន្លឺសារអំពាវនាវអោយពលរដ្ឋងាកមកវិនិយោគលើគម្រោងទិញចម្ការបង់រំលោះអោយបានច្រើន ដោយលោកចាត់ទុកថាគម្រោងមួយនេះ ក្រៅជួយអោយពលរដ្ឋទទួលបានចម្ការ និងផលដំណាំតកូនតចៅហើយ ក៍ជួយអោយកម្ពុជា មានកសិកម្មពណ៍បៃតងផ្ដល់ប្រយោជន៍ជាច្រើនផងដែរ។ សាររបស់លោកធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលគេដឹងថា ក្រៅពីអាជីពចម្រៀង លោកក៍ជាម្ចាស់គម្រោងពុះឡូតិ៍ និងមានចម្ការស្វាយចន្ទីររាប់សិបហិកតារ ចាំតែទទួលផង ដែលមិនខុសពីចែករំលែកគំនិតជោគជ័យដល់អ្នកគាំទ្រ។

លោក ព្រាប សុវត្ថិ និយាយថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៑ុនហង្សម្ចាស់ដី ដែលវិនោយោគលើការប្រមូលទិញដីស្រែ និងដីទំនេររបស់ពលរដ្ឋ ហើយបានរៀបចំក្រុមការងារអោយដាំដុះជាចម្ការធុរ៉េន ចម្ការដូងក្រអូប និងជាចម្ការប័រ ហើយពុះជាហិកតារៗលក់បង់រំលោះជូនពលរដ្ឋវិញ។ លោកកាន់តែចាប់អារម្មណ៍ចំពោះគម្រោងពុះលក់ចម្ការធុរ៉េននៅខេត្តកំពត កាលពីថ្ងៃទី១៤ មីនា ដោយលោកប្រកាសថា គឺការវិនិយោគដ៍ល្អមួយ ដែលពលរដ្ឋ គួរតែរួមចំណែក ដើម្បីជាប្រយោជន៍សម្រាប់គ្រួសារខ្លួនផង និងដល់សង្គមផង។ លោកប្រកាសដាក់ក្បាលមេក្រូថា តើបងប្អូននៅគិតអ្វីទៀត បើចម្ការក៍ត្រូវបានទិញក្នុងតម្លៃបង់រំលោះ ហើយថែមទាំងមានក្រុមហ៑ុនជាអ្នករ៉ាប់រងមើលថែដំណាំចម្ការអោយពេញ៦ឆ្នាំ ហើយរង់ចាំតែទទួលផង ដែលមិនភ័យរឿងចង់ដាំដំណាំដោយខ្លួន ហើយ៥ទៅ៦ឆ្នាំក្រោយគឺទទួលផលពេញលេញ។ លោកថានៅប្រទេសជិតខាង លោកឃើញវិស័យកសិកម្មរបស់គេមានការរីកចំរើនយ៉ាងខ្លាំង ដែលសន្ទុះគួរអោយសរសើរនេះ ក៍មិនអាចខ្វះការវិនិយោគ ឬ ចូលរួមពីពលរដ្ឋបានទេ។ លោ្ថាគ្មានអ្វីដែលមានសង្ឃឹមជាងមានផ្ទះមានដី និងមានចម្ការទុកគ្រាន់ដាំយកផលលក់ ឬទៅកម្សាន្តនៅពេលនោះទេ ជាពិសេសចំពោះអ្នកទិញចម្ការក្នុងគម្រោងឋានព្រះឥន្ទ របស់ក្រុមហង្សម្ចាស់ដី ដែលលក់បែបបង់រំលោះ និងថែទាំដំណាំអោយ អមដោយការសន្យាទទួលទិញផ្លែ បើភ័យរឿងគ្មានទីផ្សារ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោងើឋានព្រះឥន្ទ បានអះអាងថា វត្តមានរបស់លោក ព្រាប សុវត្ថិ កាលពីថ្ងៃទី១៤ មីនា គឺជាគម្រោងប្រកាសលក់ដីចម្ការធុរ៉េននៅក្នុងខេត្តកំពតតែម្ដង បន្ទាប់ពីលោកបើកលក់ចម្ការប័រ និង ដូងក្រអូប នៅខេត្តមណ្ឌលគីរី និង សៀមរាប បានជោគជ័យ។ លោកថាគម្រោងនេះ មិនមែនជាដីជួល ឬ ដីសម្បទាននោះទេ ដោយពេលបង់ដាច់ក្រុមហ៑ុនធានាជូនប្លង់រឹង និងធានាមើលថែផលដំណាំអោយពេញរយៈពេល៦ឆ្នាំសម្រាប់ចម្ការធុរ៉េន។ លោកបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងដែលអចនទ្រព្យកូនកាត់មួយនេះ មានអ្នកកក់ទិញច្រើនសម្រាប់ចម្ការធុរ៉េន បើទោះជាចម្ការត្រូវបានប្រកាសថាមានតម្លៃក្នុងមួយឡូតិ៍(មួយហិកតារ) រហូតដល់៤៥០០០ដុល្លារ។ លោកថាគម្រោងចម្ការធុរ៉េនស្ថិតលើផ្ទៃដីដែលមានតម្លៃខ្ពស់ស្រាប់ និងជាទីតាំងក្នុងតំបន់ដីថ្លៃនៅខេត្តកំពត។ អុីចឹងហើយ ទើបក្រុមហ៑ុនរបស់លោកសម្រេចផ្ដល់រង្វាន់ជាចម្ការមួយហិកតារ ជាទឹកប្រាកបញ្ចុះតម្លៃពី២០០០ទៅ៦០០០ដុល្លារ និងថែទាំងផ្ដល់ការបញ្ចុះតម្លៃ១មុឺនដុល្លារ និងឱកាសផ្សងសំណាងជាច្រើនទៀត។

លោក ប៉ុល កុសល អភិបាលរងខេត្តកំពត ក៍បានទទូចដូចគ្នានឹងលោក ព្រាប សុវត្ថិ អោយពលរដ្ឋងាកមកវិនិយោគួិញចម្ការបង់រំលោះ ដើម្បីបានទាំងដីចម្ការ និងបានទាំងផលដំណាំតកូនតចៅ។ លោកថានេះជាគម្រោងជួយជំរុញវិស័យកសិកម្ម និងត្រូវបានលោកធានាថាគម្រោងនេះ មិនមានបញ្ហារឿងបង់លុយដាច់ហើយអត់បានដីអត់បានចម្ការនោះទេ ដោយសារតែគម្រោងរបស់ក្រុមហ៑ុនហង្សម្ចាស់ដី ជាក្រុមហ៑ុនស្របច្បាប់ និងលក់តែដីចម្ការដែលប្រមូលទិញបានពីពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here