សិល្បៈចម្រុះរហូតដល់៤៥ក្រុម បង្អួតខ្លួនក្នុងទិវារវប្បធម៍ឆ្នាំនេះ

0

កាលពីថ្ងៃទី៦ មិនា មុននេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីទិវារវប្បធម៍ យ៉ាអធឹកអធម អមដោយពិធីអាហារសាមគ្គីជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដោយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ពិធីនេះត្រូវគេឃើញមានការបង្ហាញសិល្បៈចម្រុះរហូតដល់៤៥ផ្សេងគ្នា ដែលក្រុមសិល្បៈនីមួយៗតំណាងអោយខេត្តក្រុងទាំង២៥ និងស្ថាប័នសិល្បៈធំធំ ដែលមាននៅក្នុងប្រទេសកម្ពុជា។

ទិវារដែលបានធ្វើឡើងនៅអាគារកោះពេជ្រ ក្រោមវត្តមានថ្នាក់ដឹកនាំ និងតារាសិល្បៈក្នុងឆ្នាំទី២នេះ ត្រូវគេកត់សម្គាល់ថារៀបចំបានល្អជាងកាលពីឆ្នាំមុន ខណៈដែលតារាសិល្បៈចូលរួមនៅក្នុងឆ្នាំនេះ ក៍ត្រូវបានសម្រិតសម្រាំង ខុសប្លែកពីឆ្នាំទី១។ តារាសិល្បៈមិនត្រឹមបង្ហាញខ្លួនយ៉ាងស្អេកស្អះ ទាំងតារាជើងចាស់ និងជើងថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៍បានបង្អួតភាពហ៊ឺហារ និងរូបសម្រស់ ធ្វើអោយវេទិកាទាំងមូលទទួលបានការចាប់អារម្មណ៍មិនធម្មតានោះផងដែរ។ នៅក្នុងកម្មវិធីសិល្បៈដែលសម្ដែងជូនទស្សនារួមមានរបាំប្រចាំខេត្តក្រុងនីមួយៗ និងប្រចាំក្រុមសិល្បៈធំៗសរុប៤៥ក្រុម ដែលធ្វើអោយឆាកកម្មវិធីពោរពេញដោយភាពទាក់ទាញ។

ចង់ដឹងថាកម្មវិធីនេះ មានទិដ្ឋភាពគួរអោយទាក់ទាញកម្រិតណា សូមទស្សនារូបភាព៖

LEAVE A REPLY

Please enter your comment!
Please enter your name here