អីយ៉ាឡូយម៉ែន! ចាន់ ឡៃវលក្ខណ៍ ក្នុងកម្មវិធី I Can See Your Voice

0

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះក្នុងពេលដែលតារាចម្រៀងវ័យក្មេង កញ្ញា ចាន់ ឡៃវលក្ខណ៍ បង្ហាញខ្លួនក្នុងកម្មវិធី I Can See Your Voice របស់ហង្សមាស ហើយបានធ្វើអោយគណកម្មការ និងអ្នកវិភាគទស្សន៍ទាយខុស ដោយសារតែសន្និដ្ឋានថានាងច្រៀងមិនពីរោះ ខណៈដែលក្រោយពេលបញ្ចេញសំឡេងក៏ធ្វើអោយម្នាក់លាន់ៗមាត់ ដោយសារតែនាងបកស្រាយមួយបទនោះពីរោះខ្លាំង។

ការបង្ហាញខ្លួនក្នុងវេទិកាដែលធំមួយនេះ រឹតតែធ្វើអោយនាងក្រសោបបានការគាំទ្រខ្លាំងក្លាតែម្ដង បើធៀបនឹងពេលដែលនាងបង្ហាញខ្លួនក្នុងការប្រលងលំដាប់ថ្នាក់អន្តរជាតិកាលពីមុន ហើយមិនបានទទួលជោគជ័យនោះ។ នាងត្រូវគេរំពឹងថានឹងកាន់តែមានឈ្មោះបោះសំឡេងបន្ថែមទៀត បន្ទាប់ពីបានជោគជ័យក្នុងនាមជាបេក្ខនារីដែលបញ្ចេញសំឡេងបានពិរោះហើយទាក់ទាញមហាជនក្នុងមួយវគ្គដំបូងនេះ ក្នុងកម្មវិធី I Can See your Voice នេះ។
ចង់ដឹងថាតើនាងធ្វើអោយគណកម្មការ រំជួលចិត្តនឹងសមត្ថភាពរបស់នាងប៉ុណ្ណា តោះទស្សនាវីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here