អត់នឹកស្មាន! ថា រំដួលលិចទឹក ដល់ថ្នាក់នឹង

0

ខុសពីតារាភេទទី៣ ដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងផ្សេងទៀត ដែលត្រូវគេស្គាល់ថាមានគូស្នេហ៍ជាបុរសសង្ហារៗ ហើយតារាភេទទី៣ខ្លះ បានទាំងអួតថារកបានបុរសស្មោះស្នេហ៍ សម្រាប់តារាភេទទី៣ល្បីឈ្មោះ កញ្ញា រំដួលលិចទឹក បែរជាអះអាងថារកមិនបានបុរសស្រឡាញ់។

នាងបានទាំំងថ្ងូរដដែលជាដដែលថា «ខ្ទើយដូចនាងរកប្រុសមកពីណាស្រឡាញ់»ដែលធ្វើអោយម្នាក់ស្ទើរមិនជឿត្រជាក់ ក្នុងពេលដែលភេទទី៣ទូទៅដោះដូរស្នេហាដូចដូរខោអាវទៅហើយនោះ។

កញ្ញា រំដួលលិចទឹក និយាយថា មកទល់នឹងកេរ្តិ៍ឈ្មោះរបស់នាងលោតខ្លាំងនាពេលនេះ ក៏កញ្ញារកអត់បានអ្នកស្រឡាញ់នោះដែរ ដោយសារតែក្នុងពេលដែលមានបុរសៗចែចង់លែបខាយ គឺស្ថិតនៅក្នុងកាលៈទេសៈ ដែលនាងមានអារម្មណ៍មិនចង់បាន ព្រោះតែយល់ថាបើជ្រើសយកសង្សារស្រី គឺមិនមែនជាចំណូលចិត្ត ហើយបើចង់រើសប្រុស គឺនាងយល់ថាក៏ពិតជាមកតែអ្នកបោក។ កញ្ញាថា សម្រាប់បុរសសុំស្នេហ៍មិនអត់នោះទេ ដោយមានទាំំងបុរសខ្លះខ្ជាក់ពាក្យថាស្រឡាញ់នោះផង។ អារម្មណ៍ខ្លាចៗនោះហើយ ដែលនាងឈានដល់បិទផ្លូវស្នេហា លុះដល់ពេលចង់បាន ក៏ត្រូវតារាស្រីរូបនេះប្រាប់ថាអត់មានអ្នកយក។

នាងថាមនុស្សតិចណាស់មិនជឿថានាងអត់មានស្រឡាញ់ ប៉ុន្តែសម្រាប់អ្នកជិតស្និទ្ធនាងទើបអាចដឹងថា នាងមិនមានសង្សារ ឬកំណាន់ចិត្តនោះទេ ស្របគ្នាដែលនាងក៏មិនចូលចិត្តតែងស្រីនៅពេលនៅក្រៅកម្មវិធី ដែលធ្វើអោយគេពិបាកដឹងថានាងជាភេទទី៣ពេញលក្ខណៈ ឬនៅជាប្រុសនៅឡើយ។

រំដួលលិចទឹក និយាយថា មួយរយស៊ីមួយរៀល គឺសុទ្ធតែមានអ្នកយល់ថានាងមិនខ្វះសង្សារ(ប្រុសសង្ហារ) ប៉ុន្តែការពិតនាងពិតជាអត់មានអ្នកស្រលាញ់មែន ហើយនាងក៏មិនមែនប្រកាសដើម្បីស្វែរកអ្នកស្រឡាញ់នោះដែរ ដោយសារតែនាងបានឃើញគំរូមនុស្សប្រុសបោកភេទទី៣ ឡើងសាំភ្នែកហើយ ទើបនាងយល់ថាអត់មានបែបនេះក៏ល្អ ដើម្បីកុំអោយប្រទះរឿងប្រុសបោក ឬខូចចិត្តនឹងប្រុស ដោយសារតែការបើកផ្លូវទទួលយកស្នេហា៕