មកស្ដាប់មតិស្រប និងផ្ទុយ ក្នុងព្រឹត្តិការណ៍កញ្ញាឯកភពផែនដី ដែលកម្ពុជាគឺជាម្ចាស់

0

ការប្រកួតប្រជែងរបស់កញ្ញាឯកភពផែនដី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងធ្វើជាអ្នករៀបចំទាំងស្រុងកាលពីយប់ថ្ងៃទី១ មិនា ព្រឹត្តិការណ៍ក៍ធ្វើអោយមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែក្រៅពីមានការរៀបចំមិនចាញ់ក្តុមអន្តរជាតិ ក៏មានវត្តមានតារាសិល្បៈចាស់ក្មេងច្រើននាក់ បង្ហាញខ្លួនទៅគាំទ្រដល់ឆាកប្រកួត។ តារាទាំងនោះភាគច្រើនមកពី”គ្រួសារតារាកម្ពុជា” ដោយអះអាងថាសុទ្ធតែរវល់ដកខ្លួនមិនរួច ប៉ុន្តែនៅតែបង្ហាញខ្លួនគាំទ្រ ដល់ចប់បើទោះជាកម្មវិធីទាំងមានចំណុចខ្វះខាតមួយចំនួនលេចឡើង។

អ្នកស្រី ចាន់ សោភ័ណ្ឌ ហៅ រ៉េតរ៉ូសតារាសម្ដែង បានអះអាងថា អ្នកស្រី និងកូនៗ សុខចិត្តបោះចោលការថតមួយថ្ងៃ ដើម្បីធ្វើខ្លួន និងត្រៀមលក្ខណៈមកអង្គុយមើលដល់ឆាកដោយផ្ទាល់កុំអោយពិបាកជាន់ម៉ោងគ្នា ដោយគ្រាន់តែទទួលបានការអញ្ជើញ។ អ្នកស្រីថា កម្ពុជារៀបចំបានល្អ ប៉ុន្តែអ្នកស្រីរិះគន់រឿងក្រាលព្រំលើឆាក បណ្ដាលអោយអ្នកសម្ដែង និងបេក្ខនារីមួយចំនួនទាក់ជើងដួល។

លោក ហាក់ ធៀមុនី ផលិតករ និងជាតារាសម្ដែង បានអះអាងថា លោកសុខចិត្តចោលការងារ និង ចុះពីថៃមកអោយទាន់ការប្រកួតក៍ព្រោះតែចង់មកទស្សនាពីការរៀបចំដ៍អស្ចារ្យនេះ។ លោកសរសើរដែលខ្មែរអាចរៀបចំព្រឹត្តការណ៍នេះបាន ប៉ុន្តែលោកក៍ខកចិត្តនោះដែរ ដែលគណអធិបតី មិនសូវចង់និយាយខ្មែរនៅពេលឡើងថ្លែងចំណាប់អារម្មណ៍ ដែលហាកដូចជាមិនសូវអោយតម្លៃលើភាសាជាតិរបស់ខ្លួន។

លោក រុន ណាកូ តារាសម្ដែង និងជាអតីតម្ចាស់ពានគ្រងឈុតបុរាណប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា បានអះអាង លោកមិនសូវមានចំណូលចិត្តមកអង្គុយទស្សនាការរប្រកួតបែបនេះដោយផ្ទាល់នោះទេ ប៉ុន្តែនៅពេលដឹងថាកម្ពុជាគឺជាម្ចាស់ផ្ទះក្នុងការរៀបចំ លោកសុខចិត្តជិះពីកំពត ហើយខានរៀនមួយថ្ងៃ ហើយមកគាំទ្រដោយផ្ទាល់ ដើម្បីដឹងថាតើការរៀបចំរបស់ក្រុមកម្ពុជាបានល្អកម្រិតណា។ លោកថាការប្រកួតរៀបចំបានល្អ និងកាន់តែសប្បាយចិត្ត ដែលបេក្ខនារីរបស់កម្ពុជាបានឈ្នះជាបេក្ខនារី ដែលមានឈុតប្រចាំជាតិល្អផ្ដាច់គេ ប៉ុន្តែលោកថា ពិធីការិនីទាំង៣ គួរតែគ្រងឈុតបង្ហាញពីខ្មែរ ហើយពិធីការិនីខ្មែរ មិនគួរនិយាយតែអង់គ្លេសចង់៩០ភាគរយ ដោយមិនថើរតួនាទីជាអ្នកបកប្រែនោះទេ ទើបធ្វើអោយការប្រកួតទាំងមូលត្រូវអ្នកទស្សនាជាជនជាតិខ្មែរក្រោកចេញព្រោះស្ដាប់មិនបាន។

លោក សុឹម សុីណាត តារាចម្រៀងដែលអះអាងថាចោលការច្រៀងមួយល្ងាចព្រោះចង់មើលផ្ទាល់បានអះអាងថា កម្ពុជារៀបចំបានល្អមិនចាញ់ក្រុមគណកម្មការអន្តរជាតិនោះទេ ប៉ុន្តែកម្មវិធីមួយនេះលោកថា បើគ្មានការបង្ហាញរបាំអប្សរា និងបង្ហាញសំលៀកបំពាក់បែបប្រពៃណីខ្មែរមួយឆាកទេ គឺគេមិនដឹងថានោះជាកម្មវិធីរបស់ខ្មែរ និងមិនដឹងថាធ្វើនៅខ្មែរនោះឡើយ ដោយសាយគណអធិបតីក៍ស្លៀកឈុតស្ទើរលំនាំជាអ្នកមាននៃប្រទេសជិតខាង ហើយតារាចម្រៀងកិត្តិយសទៀតក៍មិនច្រៀងបទខ្មែរ និងមិនសូវនិយាយភាសាខ្មែរ ដែលមានន័យថាការរៀបចំទាំងមូល គឺសម្រាប់អោយតែបរទេសទស្សនា។

LEAVE A REPLY

Please enter your comment!
Please enter your name here