ទិដ្ឋភាពទាក់ភ្នែក ក្នុងព្រឹត្តិការណ៍ Miss Planet នៅកម្ពុជា យប់មិញ

0

កាលពីយប់ថ្ងៃទី១ មីនា ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកញ្ញាឯកភពផែនដីអន្តរជាតិ ឬ Miss Planet International រដូវកាលទី១នៅលើពិភពលោក ដោយព្រឹត្តិការណ៍បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងនៅសាលមហោស្រពកោះពេជ្រ និងតាមការផ្សាយបន្តផ្ទាល់។ បេក្ខនារីមកពីលើពិភពលោកជាង៤០ប្រទេសបានមកប្រកួតសម្រស់ និងសមត្ថភាពគ្នា ដោយបេក្ខនារីកម្ពុជា បើទោះមិនបានជាប់ក្នុងជម្រើស៦នាក់ តែក៏បានឈ្នះតំណែងជាបេក្ខនារី ដែលគ្រងឈុតប្រចាំជាតិបានលេចធ្លោជាងគេ។

បេក្ខនារីដែលទទួលបានចំណាត់ថ្នាក់លេខ១នាយប់នោះបានលើ បេក្ខនារីមកពីប្រទេសអាហ្វ្រិកខាងត្បូង លេខ២បានលើថៃ និង លេខ៣បានលើម៉ាឡេស៊ី។ ការប្រកួតនៅក្នុងយប់នោះ គេតម្រូវអោយបេក្ខនារីតំណាងប្រទេសនីមួយ ប្រកួតគ្នា៤វគ្គ គឺវគ្គប្រកួតឈុតតំណាងជាតិ ប្រកួតឈុតហែលទឹក ប្រកួតឈុតរាត្រីសមោស និងប្រកួតឈុតបែបខ្មែរ អមដោយការសួរសំនួរ ដើម្បីស្វែងរកម្ចាស់ពាន។ ការប្រលងដ៍អស្ចារ្យនេះ បានបន្សល់នូវទិដ្ឋភាពរស់រវើកជាច្រើនក្រោយពេលប្រកាសមកុដ ខណៈដែលក្រោយប្រកួតចប់ ក៍ធ្វើអោយលើកមុខលើកមាត់របស់ប្រទេសកម្ពុជាផងដែរ ជាពិសេសនៅពេលឈុតតំណាងជាតិរបស់ខ្មែរ ស្រាប់តែវាយបំបាក់ស្នាដៃរបស់បរទេសបាននោះ។

ខាងក្រោមនេះជាទិដ្ឋភាពស្អាតៗ ក្នុងការប្រកួតកាលពីយប់មិញ៖

LEAVE A REPLY

Please enter your comment!
Please enter your name here