នារីម្នាក់នេះ ធ្វើអោយពិធីការិនី ដាវណ្ណ ចាត់ទុកជាគំរូដល់ម្លឹង

0

ពិតជាមានការកត់សម្គាល់យ៉ាងខ្លាំង នៅពេលដែលពិធីការិនី ដែលត្រូវគេស្គាល់ថាជាអ្នកអត្ថាធិប្បាយព័ត៌មានដ៏សំបូរវោហាស័ព្ទផង ស្រាប់តែលាន់មាត់សរសើរនារីម្នាក់ដែលកញ្ញាអះអាងថាមានការតស៊ូ តាំងពីក្នុងនាមជាអ្នករត់តុ រហូតបានក្លាយជាថៅកែដ៏ជោគជ័យម្នាក់។ កញ្ញាបានចាត់ទុកនារីម្នាក់នោះគឺជាបុគ្គលគំរូរបស់ខ្លួន ដោយកញ្ញាបញ្ជាក់ថាគឺជារឿងកម្រណាស់ ដែលអ្នករត់តុម្នាក់ហក់លោត និងហ៊ានចេញមុខបើកជំនួញទាំំងប្រថុយប្រថានកាលពីជាង៣ឆ្នាំមុន ហើយមកដល់ពេលនេះបានក្លាយជាថៅកែហាងវ័យក្មេងដ៏ជោគជ័យម្នាក់។

ពិធីការិនី ដាវណ្ណ បានថ្លែងបញ្ជាក់ថា ក្នុងចំណោមបុគ្គលដែលនាងបានស្គាល់ នាងបានចាត់ទុកថាអ្នកនាង ស្រីណេ ដែលបច្ចុប្បន្នគឺជាម្ចាស់ហាងយីហោ«គាវ មី ឆ្នាំងភ្លើងសាច់អាំង» គឺជាបុគ្គលគំរូមួយ ដោយសារតែបុគ្គលម្នាក់នេះ កាលពីប៉ុន្មានឆ្នាំមុន គ្រាន់តែជាអ្នករត់តុប្រចាំហាងចិនមួយប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលនាងបានស្គាល់រាប់អានចុងភៅចិនម្នាក់ដែលបម្រើការនៅក្នុងហាងចិនដែលបម្រើការនោះជាមួយគ្នា ក៏ហ៊ានចាប់ដៃគ្នាបើកភោជនីដ្ឋានចិនក្រោយពីសម្រេចចិត្តរៀបការជាមួយគ្នា។ កញ្ញាបញ្ជាក់ថា ស្ថានភាពបើកជំនួញនៅក្នុងពេលនោះ អ្នកនាងស្រីណេ និងស្វាមី មិនមែនមានទុនរាប់ម៉ឺនដុល្លារបើកហាងនោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធតែជាអ្នករត់តុ និងគ្រាន់តែជាចុងភៅក្នុងហាង ដែលមិនមែនជាអ្នកមានបាន។ អ្នកនាងសរសើរដោយសារតែទាំងពីរនាក់ប្ដីប្រពន្ធសម្រេចចិត្តត្រូវ ដោយប្រពន្ធធ្វើជាអ្នករត់តុផង គ្រប់គ្រងហាងផង ហើយប្ដីជាចុងភៅផង និងជាអ្នកមើលការខុសត្រូវហាងផង ហើយទីបំផុតអ្នកទាំងពីរក៏ក្លាយជាម្ចាស់ជំនួញធំដុំដោយមានហាងអាហារចិនធំៗដល់២ក្នុងដៃ ខណៈដែលហាងមួយៗសុទ្ធតែប្រើដើមទុនមិនតិចម៉ឺនដុល្លារ។

កញ្ញា ដាវណ្ណ និយាយថា ស្រីណេ គឺបងប្អូនសាច់ឆ្ងាយរបស់នាងប៉ុណ្ណោះ ប៉ុន្តែធ្វើអោយនាងហ៊ានស្និទ្ធ បន្ទាប់ពីស្គាល់ពីការតស៊ូ ហើយមិនខ្លាចនឹងការលាន់មាត់សរសើរ។ កញ្ញាថា ថៅកែស្រីម្នាក់នេះ ដ្បិតថាមានអាជីវកម្មជាទ្រង់ទ្រាយធំក្នុងដៃ ប៉ុន្តែអ្នកនាងនៅតែសកម្មដូចគ្នានឹងបុគ្គលប្រចាំហាង ហើយចេះសព្វគ្រប់ ទើបធ្វើអោយកញ្ញាយល់ថានាងគឺជាគំរូដ៏ល្អមួយ ដែលនាង និងបុគ្គលមួយចំនួនគួរតែយកគំរូតាម។ អ្វីដែលសរសើរទៅទៀត គឺអ្នកនាងស្រីណេ បានបើកភោជនីដ្ឋានចិនដល់ទី២ក្នុងដៃ ដោយមួយមានទីតាំងស្ថិតនៅផ្លូវព្រះមុន្នីវង្ស(ម្ដុំពេទ្យចិន) ទល់មុខក្រុមហ៊ុនហុងដា និងទើបតែបើកដំណើរការភោជនីដ្ឋានថ្មីមួយកន្លែងទៀតយីហ៊ោ«គាវ មី ឆ្នាំងភ្លើង សាច់អាំង» នៅទល់មុខព្រលានយន្តហោះពោធិចិនតុង ជិតក្លោងទ្វារវត្តសុភាឃួន ដោយទីតាំងថ្មីនេះ ក្រៅពីបម្រើអាហារចិនតែរសជាតិបែបខ្មែរច្រើនប្រភេទ ក៏ប្រកាសបញ្ចុះតម្លៃ២០ភាគរយគ្រប់មុខអាហារ រហូតដល់ដំណាច់ខែមីនាផងដែរ។ កញ្ញាថា ខ្លួនសរសើរពីការប្រឹងប្រែងរបស់ម្ចាស់ហាងម្នាក់នេះ ទើបរមែងមកលើកទឹកចិត្តរាល់ថ្ងៃ ខណៈដែលនាងប្រសិនបើមានលទ្ធភាពក៏ចង់បើកជំនួញលក់អាហារចិនបែបនេះដែរ ប៉ុន្តែគិតថាខ្លួនមិនមានជំនាញទៅរួច៕

LEAVE A REPLY

Please enter your comment!
Please enter your name here