លូយណាស់! សុទ្ធតែមន្ត្រីក្រសួង ទូត និងឧកញ៉ាល្បីៗ ទស្សនារឿងរឿង”ទារុណកម្មខ្មោច” យប់មិញ

0

កាលពីល្ងាចថ្ងៃទី២២ កុម្ភៈ ផលិតកររឿង”ទារុណកម្មខ្មោច”ដែលជាស្នាដៃទី២ របស់ផលិតកម្មសិល្បៈភាពយន្ត របស់អ្នកនាង ចន ច័ន្ទលក្ខិណា និងជាស្នាដៃថ្មីរបស់ លោក ហ៑ុយ យ៉ាឡេង អ្នកដឹកនាំរឿង”ធ្មប់” ត្រូវបានប្រកាសដាក់បញ្ចាំងយ៉ាងអធឹកអធម ដើម្បីអោយភ្ញៀវកិត្តិយសកម្រិត VIP បានទស្សនាមុនបើកសម្ពោធ។

ភ្ញៀវកិត្តិយសដែលបានបង្ហាញខ្លួន និងអង្គុយទស្សនាតាំងពីដើមរហូតដល់ចប់ទាំងនោះ ត្រូវគេឃើញសុទ្ធតែលំដាប់ជាអភិបាលខ័ណ្ឌ មន្ត្រីជាន់ខ្ពស់របស់ក្រសួងវប្បធម៍ និងទីស្ដីការគណរដ្ឋមន្ត្រីតែម្ដង ខណៈដែលក្នុងថ្ងៃនោះ ក៍មានឥស្សរជនជាអ្នកមានមុខមាត់ជាច្រើនទៀត ដូចជាមន្ត្រីស្ថានទូត និងឩកញ៉ាៗល្បីឈ្មោះមកអង្គុយទស្សនាផងដែរ។

លោក ហ៑ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង និងជាតួសម្ដែងបានអះអាងថា នេះជាស្នាដៃពិសេសមួយដែលោកតាក់តែង ដោយបានផលិតសាច់រឿងអោយមានការទាក់ទងនឹងជំនឿខ្មោច ហើយភ្ជាប់នឹង​របប៣ឆ្នាំ៨ខែ និង២០ថ្ងៃ ទើបលោកសម្រេចចិត្តធ្វើពិធីដាក់បញ្ចាំងមុនកំណត់ ដើម្បីអញ្ជើញថ្នាក់ដឹកនាំក្រសួង មន្ត្រីទូត និងភ្ញៀវកិត្តិយសំដាប់VIP អោយបានទស្សនា កុំអោយពិបាកទទួលស្វាគមន៍ក្នុងថ្ងៃបើកសម្ពោធដែល​នឹងធ្វើនៅថ្ងៃទី២៥ កុម្ភៈ។ លោកថាការដាក់បញ្ចាំងពិសេសនោះ បានធ្វើអោយភាពយន្តរបស់លោក ទទួលបាននូវមហាកិត្តិយស ដោយសារតែភ្ញៀវដែលជាថ្នាក់ដឹកនាំតំណាងក្រសួង និង​​​​អ្នកមានកិត្តិយស​ផ្សេងទៀត សុទ្ធតែមកចូលរួម​​​​​ដូចការគ្រោងទុក។ ក្នុងនោះភ្ញៀវកិត្តិយសដែលអញ្ជើញមក ក៏នៅអង្គុយទស្សនាភាពយន្តរបស់លោករហូតដល់ចប់ ហើយបានសរសើរថា ស្នាដៃនេះប្លែក និងសំបូរឈុតរន្ធត់ៗទាក់ភ្នែក។ លោកថាកន្លងមកអោយតែរឿងប៉ុលពត គឺមានឈុតឆាកសម្លាប់មនុស្ស និងធ្វើទារុណកម្មមនុស្សតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ស្នាដៃមួយនេះ គឺជារឿងទី១ ដែលលោកផ្សារភ្ជាប់រវាងសម័យកាលទំនើប និងអតីតកាលក្នុងរបបខ្មែរក្រហម ហើយបានដាក់បញ្ចូលឈុតឆាកភ័យរន្ធត់ ពាក់ព័ន្ធនឹងខ្មោច និងវិញ្ញាណចងពៀរ។ ភាពយន្តនេះ ក៍ធ្វើអោយលោករំពឹងពីភាពជោគជ័យផងដែរ បន្ទាប់ពីរឿង”វិកលចរឹត” និងរឿង”ធ្មប់” របស់លោកទទួលជោគជ័យភ្លូកទឹកភ្លូកដី។

អ្នកនាង ចន ច័ន្ទលក្ខិណា ម្ចាស់ផលិតកម្មបានអះអាងថា ដោយសារតែការជឿជាក់លើស្នាដៃ និងសាច់រឿងរបស់លោក ហ៑ុយ យ៉ាឡេង ទើបអ្នកនាងប្រកាសបោះទុនរួមគ្នាជាមួយផលិតកររូបនេះ ដោយអ្នកនាងប្រកាសថា ភាពយន្តរឿង”ទារុណកម្មខ្មោច” គឺជាស្នាដៃមួយដែលអ្នកនាងរំពឹងថាជោគជ័យ​ដូចគ្នា។ យ៉ាងណាមិញអ្នកនាង ទទួចអោយមានការគាំទ្រពីសំណាក់អ្នកទស្សនាអោយបានច្រើនផងដែរ ដើម្បីអោយភាពយន្តមួយនេះកាន់តែមើលឃើញពីភាពជោគជ័យ។

គួរបញ្ជាក់ថា នៅក្នុងថ្ងៃនេះ គេឃើញមានវត្តមានមន្ត្រីក្រសួងដូចជា​ លោក ផៃ សុីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ទិត្យ ថាវរិទ្ធិ អនុរដ្ឋលេខាធិការក្រសួងវប្បធម៍ លោកឩកញ៉ា ដួង ឆាយ និងភរិយា លោកឩកញ៉ា ឡេង ណាវ៉ាត្រា មន្ត្រីប្រចាំស្ថានទូត និងតារា​សិល្បៈ​យ៉ាង​​ច្រើន​​ចូលរួម៕

LEAVE A REPLY

Please enter your comment!
Please enter your name here