ប៊េប៊ី តតាំងមន្ទិល ថោនផ្អឹបបទចម្រៀង ក្រោយកុងត្រា

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាចម្រៀងកញ្ញា ប៊េប៊ី បានកុងត្រាចូលក្នុងផលិតកម្មថោនអស់ជាច្រើនខែមកហើយ ដោយនាងក៏បានប្រកាសថាថោនបានអោយនាងថតបទបានចំនួនច្រើនជាង១០បទនោះផង។ ប៉ុន្តែខណៈដែលតារាចម្រៀងភាគច្រើនសម្រុកចេញបទ ហើយស្របពេលដែលម្ចាស់បទមាន់ស្រែចេញបទ«លុយ!លុយ» ស្រដៀងនឹងបទរបស់នាងនោះ ស្រាប់តែតារាចម្រៀងរូបនេះស្ងាត់ឈឹង ធ្វើអោយមានចម្ងល់រហូតរូបនេះចេញមុខបកស្រាយ។

កញ្ញា ប៊េប៊ី បានថ្លែងបញ្ជាក់ថាថោនមិនបានផ្អឹបនាងក្រោយពេលកុងត្រានោះទេ ប៉ុន្តែហេតុផលដែលនាងមិនទាន់ចេញបទមកទល់ម៉ោងនេះ គឺដោយសារតែបទដែលនាងបានថតមិនមានបទណាត្រូវនឹងបរិយាកាសអំឡុងបុណ្យចូលឆ្នាំខ្មែរនោះទេ ដោយថោនបានប្រាប់នាងបទចម្រៀងរបស់នាងគឺរហូតទាល់តែក្រោយចូលឆ្នាំថ្មីទើបបានចេញផ្លូវការ។ នាងបញ្ជាក់ថាថោនបានប្រាប់តាំងពីពេលកុងត្រាមកម្ល៉េះ គឺមិនមានចេញមុនចូលឆ្នាំ និងមិនចង់អោយបទរបស់នាងត្រូវបុកនឹងបទល្អរបស់តារាចម្រៀងផ្សេងទៀត ដែលគេសុទ្ធតែសម្រិតសម្រាំងដើម្បីចូលឆ្នាំ។ នាងនិយាយថា«ថោនអត់មានផ្អឹបបទខ្ញុំទេ ការពិតបទរបស់ខ្ញុំទាំងអស់ទាល់តែក្រោយចូលឆ្នាំទើបចេញតើ ទើបមកដល់ពេលនេះនៅតែមិនទាន់ឃើញបង្ហោះ!»។ នាងថាខ្លួនមិនសូវចង់ចេញបទនៅក្នុងអំឡុងពេលនេះទេ ដោយសារតែពេលចូលឆ្នាំទោះបទល្អប៉ុណ្ណា ក៏អាចនឹងពិបាកប្រកួតប្រជែង ទើបនាងក៏ចង់អោយចេញនៅក្រោយចូលឆ្នាំដូចគ្នា។ នាងថាខ្លួនបានថតបទទាំំងនោះរួចរាល់អស់ហើយ ដោយនៅតែកំណត់ថ្ងៃចេញលក់ និងកំណត់ថ្ងៃចេញថតMV។

ជាមួយនឹងការបញ្ជាក់អោយដឹងពីមូលហេតុកុងត្រានៅក្នុងផលិតកម្មថោនយូរហើយតែមិនទាន់ឃើញបទ បានធ្វើអោយអ្នកគាំទ្រសកម្មភាពសិល្បៈរបស់កញ្ញា ប៊េប៊ី អស់ចិត្ត ជាពិសេសសម្រាប់អ្នកផ្ទុះមន្ទិលនៅពេលឃើញឃើញបទរបស់ម្ចាស់បទមាន់ស្រែ ក្រោមចំណងជើងថា«លុយ! លុយ» ស្រដៀងបទនាងត្រូវបានចេញលក់ក្នុងពេលដែលបទរបស់ប៊េប៊ី ស្រាប់តែស្ងាត់បាត់ឈឹងនោះ។ ម្នាក់ៗរំពឹងថាក្រោយអំឡុងពេលចូលឆ្នាំបទចម្រៀងរបស់នាងនឹងសម្រុកចេញព្រមគ្នា ដោយរំពឹងថានាងក៏នឹងក្លាយជាគ្រាប់ពេជ្រថ្មី ដែលនឹងមានឈ្មោះបោះសំឡេងនោះផង ដោយសារតែនាងគឺជាតារាល្បីស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here