​ម៉ៃ សុគន្ធ ហួសចិត្តការបង្ហោះសុដន់ និងរួមរ័ក្សយ៉ាងអានាចារ មិនត្រូវសមត្ថកិច្ចអើពើ

0

ក្នុងប៉ុន្មានថ្ងៃនេះកាន់តែមានការភ្ញាក់ផ្អើលខ្លាំងឡើងនឹងការបង្ហោះរូបសុដនពីសំណាក់នារីក្មេងៗនៅលើបណ្ដាញហ្វេសប៊ុក ដោយគ្រាន់តែភ្នាល់គ្នាថាបើមានគេComment ឬ គេLike ក្នុងចំនួនដែលខ្លួនកំណត់។ ម្នាក់ៗកាន់តែភ្ញាក់ផ្អើលទៅទៀត នៅពេលយុវវ័យ២រូបស្រាប់តែ Live រួមរក្សគ្នាជាសាធារណៈ ដែលធ្វើអោយគេប្រតិកម្មថាជានោះជាអំពើអានាចារ ហេតុអ្វីអស់លោកអ្នកច្បាប់ជាពិសេសគឺប៉ូលិស និងមន្ត្រីពាក់ព័ន្ធធ្វើមិនដឹងមិនឮ។

លោកម៉ៃ សុគន្ធ ដែលជាកំពូលតារាទើសប្រចាំពិភពសិល្បៈ បានបង្ហោះរិះគន់លើករណីនេះ និងបានផ្ដល់សម្ភាសន៍ថាហេតុអ្វីបានអស់លោកអ្នកធ្វើការលើច្បាប់មិនចាត់វិធានការព្រមានដូចគ្នានឹងករណីចំប៉ីខ្មៅ ដើម្បីកុំអោយកាន់តែអានាចារនៅក្នុងសង្គម។ លោកថាករណីបែបនេះ បានកើតឡើងមានដោយសារតែយុវវ័យជ្រួលធ្វើតាមគ្នា ប៉ុន្តែបើមានការចាប់ព្រមានម្នាក់ៗជាពីរនាក់ធ្វើជាគំរូ គឺបរិយាកាសនេះនឹងមិនកើតមានទេ ជាពិសេសនៅក្នុងកាលៈទេសៈ ដែលការបង្ហោះអានាចារធ្វើអោយប៉ះពាល់សីលធម៌សង្គម និងវប្បធម៌បែបនោះ ក៏មានចែងក្នុងច្បាប់ចោទថាមានទោស។

លោកទទូចអោយមន្ត្រីមានសមត្ថភាពបង្ក្រាបលើករណីនេះ ដើម្បីបញ្ឈប់ភាពអានាចារ្យដែលបានផ្ទុះឡើង ខណៈដែលករណីការLive បង្ហាញពីការរួមរ័ក្សរបស់យុវវ័យ២នាក់ក្នុងអាក់ខោនហ្វេសប៊ុកឈ្មោះ Oun Gaya Ino Man ដែលធ្វើអោយភ្ញាក់ផ្អើលពេញស្រទាប់អ្នកលេងហ្វេសប៊ុកមុននេះ គឺលោកប្រកាសថានឹងហួសចិត្តខ្លាំង បើមានអ្នកក្លាហានរួមរ័ក្សបង្ហោះវីដេអូបន្តផ្ទាល់ដោយចេតនាជាសាធារណៈឡើងផ្អើលដល់ម្លឹងហើយ បែរជាមិនមានចំណាត់ការ។
លោកថាមន្ត្រីមានសមត្ថកិច្ចគួរតែប្រកាសពីវិធសនការស្វែងរកអ្នកបង្ហោះអានាចារដែលបានធ្វើឡើងតាំងពេលបង្ហោះភ្លាមៗ ដោយមិនទុកអោយមានបុគ្គលទី២ និងទី៣ ប្រព្រឹត្តិរឿងអានាចារបណ្ដាក់គ្នាបែបនេះឡើយ។

គួរបញ្ជាក់ថា យោងតាមច្បាប់ស្តីពី«ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ» ក្នុងមាត្រា៣៩ បានចែងថា៖(សម្លេង) ជនណាចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬបង្ហាញនៅទីសាធារណៈនូវរូបភាព និងសម្ភារៈអាសអាភាស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧(ប្រាំពីរ) ថ្ងៃដល់១(មួយ) ខែ និងពិន័យជាប្រាក់ពី១០០.០០០ (មួយសែន)រៀល ដល់២០០.០០០ (ពីរសែន)រៀល។ សម្អាងលើច្បាប់នេះ លោកយុវវ័យដែលបង្ហោះរូបសុដន់ និងរួមរ័ក្សគ្នាជាសាធារណៈដោយចេតនា ដែលក្លាយជាករណីយ៉ាងកក្រើកក្នុងប៉ុន្មានថ្ងៃនេះ មិនគួរនៅសុខដោយគ្មានចំណាត់ការនោះទេ។ លោកថាភាពអសកម្មនេះ នឹងរីករាលដាល ប្រសិនបើអ្នកបង្ហោះអានាចារ្យដែលបានធ្វើឡើង មិនត្រូវបានផ្ដន្ទាទោសតាមច្បាប់ដែលបានចែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here