ស្អាតៗកប់ តារាៗក្នុងពិធីពិសេស របស់ គង់ ចាន់ស្រីមុំ

0

ក្នុងពិធីខួប៣ឆ្នាំអាជីវកម្មហាងMomo របស់តារាចម្រៀង គង់ ចាន់ស្រីមុំ គេកត់សម្គាល់ថាមិនត្រឹមតែម្ចាស់កម្មវិធីប៉ុណ្ណោះទេ ដែលតែងខ្លួនស្រស់ស្អាត សូម្បីតែតារាល្បីៗដែលបានទៅចូលរួមជាភ្ញៀវកិត្តិយស ក៏តែងខ្លួនស្រស់ស្អាតកប់ស៊េរីយ៉ាងទាក់ ភ្នែកផងដែរ។ នៅក្នុងពិធីនេះ តារាដែលបានចូលរួមភាគច្រើន ក៏បានច្រៀងរាំ ធ្វើអោយពិធីចាប់ផ្ដើមជូនដល់អតិថិជនរបស់អ្នកនាង គង់ ចាន់ស្រីមុំ កាន់តែកក្រើក និងមានការចាប់អារម្មណ៍ផងដែរ។

តារាដែលបានបង្ហាញខ្លូន ហើយធ្វើខ្លួនស្អាតឡើងកប់ទាំងនោះរួមមាន កញ្ញា វីឌីណែត តារាចម្រៀងហង្សមាស គឺនាងលែងមួយឈុតក្រហមឃើញហើយមិនសរសើរមិនបាន ខណៈដែលពេលនាងឡើងច្រៀង និងរាំលើឆាក គឺម្នាក់ៗកាន់តែកោតសរសើរចំពោះនាងខ្លាំងឡើង ដោយសារតែនាងឈុតក្រហម ហើយទាក់ភ្នែក។ អ្នកនាង សុគន្ធ និសា ក៏លែងឈុតឈុតក្រហមធ្វើអោយរូបសម្រស់អណ្ដែតឡើងដូចគ្នា បើទោះជាមើលទៅមួយឈុតរបស់នាងមើលទៅស្រគត់ស្រគំបន្តិច។ មិនខុសគ្នាដែរ កញ្ញា ម៉ាក់សែន សូនីតា និងកញ្ញារ៉ាប៊ី ម្ចាស់បទមានន់ស្រែ ក៏លែងខ្លួនបង្អួតសម្រស់មិនអន់នោះដែរ ដើម្បីកុំអោយបាក់មុខនៅក្នុងពិធីរបស់អ្នកនាងគង់ ចាន់ស្រីមុំ។ នោះមិនទាន់សំដៅដល់ពិធីការិនីកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន លោក ជា សុវណ្ណារិទ្ធិ និងតារារាប់មិនអស់ផ្សេងទៀត ដែលលេងខ្លួនស្អាតឡើងកប់នោះផង។

គួរបញ្ជាក់ផងដែរ កញ្ញាគង់ ចាន់ស្រីមុំ បាននាំចូលផលិតផលទឹកអប់ និងផលិតផលរក្សាសម្រស់ម៉ាកម៉ូម៉ូបានរយៈពេល៣ឆ្នាំមកហើយ ទើបអ្នកនាង និងស្វាមីសម្រេចចិត្តចំណាយរហូតដល់ច្រើនម៉ឺនដុល្លារ ធ្វើពិធីជប់លៀង និងចាប់រង្វាន់ធំជូនដល់អតិថិជននៅទូទាំងប្រទេសជាទ្រង់ទ្រាយធំដុំ។
ចង់ដឹងថាតារារូបណាស្រស់ស្អាតជាង តោះគយគន់សម្រស់‍៖

LEAVE A REPLY

Please enter your comment!
Please enter your name here