គ្រាន់តែវិលវិញភ្លាម ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ប្រកាសជួប នី មុន្នីនាថ

0

បាត់មុខពីការសម្ដែងអស់មួយសន្លប់ធំ តារាសម្ដែងលោកចាន់ ស៊ីស៊ីណាវ៉ាត់ត្រា ដែលត្រូវគេនិយមហៅឈ្មោះសិល្បៈថា ចាន់ ស៊ីស៊ី បានវិលត្រលប់កាន់ការសម្ដែងវិញហើយ ដោយគ្រោងនឹងបង្ហាញខ្លួនក្នុងMV និងការសម្ដែងភាពយន្តដែលលោកធ្លាប់វាយលុកមុនពេលដកខ្លួននោះផង។

លោកអះអាងថាការងារក្រុមហ៊ុនចុងក្រោយបានរុញអោយលោកអាចដកឃ្លាមកសម្ដែងដូចដើមវិញបាន ទើបលោកសម្រេចចិត្តបង្ហាញមុខជាថ្មី ដោយប្រកាសទទួលការការងារសិល្បៈអោយពេញទំហឹងនោះផង ដើម្បីគាស់ស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ដែលបិះនឹងធ្វើអោយអ្នកគាំទ្រខ្លះភ្លេចមុខ។

លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា និយាយថាបន្ទាប់ពីមានគេស្គាល់ភាគច្រើនក្នុងបទចម្រៀង«មិនអាចប្ដូរចិត្ត!» និងសកម្មភាពសម្ដែងជាច្រើនផ្សេងទៀត លោកក៏សម្រេចចិត្តដកខ្លួន ស្របគ្នាដែលការងារឯកជនរបស់លោកនៅក្នុងក្រុមហ៊ុនមួយ មិនអាចដកឃ្លា។

មួយរយៈនៃការបាត់មុខលលោកត្រូវរបូតការសម្ដែង និងការងារភាពយន្តមិនតិចនោះទេ ដែលខាងផលិតករទាក់ទង ហើយលោកមិនអាចទទួលថតបាន។ អ៉ីចឹងហើយ ទើបលោកសម្រេចចិត្តចាត់ចែងការងារអោយមានពេលខ្លះនៅក្នុងជីវិតឯកជន ដើម្បីងាកមកទទួលនូវការសម្ដែងជាថ្មី បើទោះជាមិនទាន់ច្បាស់ថានឹងត្រូវសម្ដែងអោយស៊ប់ ឬគ្រាន់តែកំដរការងារខាងក្រៅ។ លោក ចាន់ ស៊ីស៊ី បន្តថា បើការប្រឡូកលើកនេះ ធ្វើអោយលោកមានការងារសម្ដែងពេញទំហឹង នោះលោកនឹងអាចដកឃ្លាពីការងារឯកជន ហើយស៊ប់នឹងការសម្ដែងក៏ថាបាន ដើម្បីសម្រេចក្ដីប្រាថ្នាដែលលោកចង់ក្លាយជាតារាសម្ដែងលេចធ្លោរមួយរូប បន្ទាប់ពីមុនបាត់មុខលើកមុន បានធ្វើអោយលោកជ្រុះបាត់ឱកាសអស់មួយប្រាវ។ លោកមានក្ដីស្រម៉ៃចង់សម្ដែងជាមួយតារារៀមច្បងមួយរូប គឺកញ្ញា នី មុន្នីនាថ ដោយអះអាងថាក្នុងចំណោមតារាវ័យកំពុងឡើងកូដទាំងអស់ គឺលោកចង់សម្ដែងជាមួយនាងជាងគេ ទោះមិនបានសម្ដែងជាតួអង្គជាមួយក៏ដោយ អោយតែបានសម្ដែងជួបជាមួយនាងក្នុងស្នាដៃណាមួយក៏អស់ចិត្ត។ លោកថាមុនពេលបាត់មុខ នាងទទួលបានការសម្ដែងរាប់មិនអស់ ប៉ុន្តែមិនដែលបានប៉ះការសម្ដែងជាមួយនាងនោះទេ ទើបការត្រលប់មកបង្ហាញខ្លួនលើកនេះ អ្វីដែលលោកចង់បានបំផុតគឺសម្ដែងជាមួយតារាស្រីកញ្ញា នី មុន្នីនាថ នៅក្នុងភាពយន្ត ឬ MV។ លោកសរសើរថា នី មុន្នីនាថ ជាតារាទឹកភ្នែកលំដាប់កំពូល ដោយនាងអាចយំភ្លាមៗបានល្អដោយប្រើពេលខ្លី ដែលនេះគឺជាអ្វីដែលលោកសរសើរថាជាទេពកោសល្យមិនងាយរកបាន សម្រាប់តារាសម្ដែងភាគច្រើនដែលមានវ័យក្មេងស្របាលៗនាង។

លោកចាន់ ស៊ីស៊ី បន្តថា មកទល់ពេលនេះ គឺមានផលិតករដែលបានដឹងថាលោកមានពេលទទួលថតជាថ្មី ទាក់ទងមកជាបណ្ដើរខ្លះៗហើយ ដោយគ្រាន់តែការចរចារពីពេលវេលាសម្រាប់ការចេញថតនៅមិនទាន់ច្បាស់លាស់។ លោកគម្រោងបង្ហាញមុខក្នុងmv ក្នុងភាពយន្ត និងការថតម៉ូដ អោយបានសស្រាក់សស្រាំក្នុងពេលខាងមុខ ដោយលោករំពឹងថាផលិតករភាគច្រើនដែលធ្លាប់រួមការងារជាមួយលោក និងក្រុមផលិតករថ្មីៗនឹងផ្ដល់ឱកាសការងារអោយលោកច្រើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here