នាយក្ដិប កាន់តែធ្ងន់ធ្ងរហើយ!..

0

យោងតាមការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងថា ស្ថានភាពជំងឺរបស់នាយក្ដិប កាន់តែមានសភាពធ្ងន់ធ្ងរ ស្រាបគ្នាដែលលោកក៍ត្រូវការប្រាក់ជាង១មុឺនដុល្លារជាបន្ទាន់ ដើម្បីវះកាត់។ ស្ថានភាពរបស់លោក ប្រសិនបើខ្វះការព្យាបាលបន្ទាន់ នោះនឹងធ្វើអោយលោកគ្រោះថ្នាក់។

អ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមពីការបង្ហោះថា តារាកំប្លែងនាយក្តឹមស្ថិតក្នុងស្ងានភាពអស់លទ្ឋភាពក្នុងការព្យាបាលហើយ ដោយសារតែគ្រួសារលោកក៍ខ្វះខាត ហើយចំណូលដែលលោកធ្លាប់មានក៍រកលែងបាន។ អ្នកនាងប្រកាសអំពាវនាវអោយមានការបរិច្ចាគរួមគ្នាមួយ ដើម្បីជួយសង្រ្គោះនាយក្តឹប អោយមានលទ្ធភាពបានវះកាត់ បានទាន់ពេលវេលា។ អ្នកនាងថា លោកត្រូវការថវិកាប្រមាណជិត២មុឺនដុល្លារ ជាពិសេសនៅក្និងដំណាក់កាលដែលលោកត្រូវការបន្តការចាកចេញទៅព្យាបាលនៅខេត្តអ៑ូប៑ុន ប្រទេសថៃនាពេលនេះ។

អ្នកនាងបានបង្ហោះសារថា”លោកពូក្តិប ទើបតែមកពីព្យាបាលជំងឺទឹកដក់ក្នុងសួតនៅខេត្តអ៑ូប៊ុន ប្រទេសថៃ ហើយពេលនេះលោកពូត្រូវការប្រាក់ជាច្រើនទៀតសម្រាប់ធ្វើការវះកាត់កៀបសសៃឈាមបេះដូង និង កកសសៃឈាមខួរក្បាល ដែលជាហេតុធ្វើអោយលោកពូមិនអាចដើរបាន ឈរបាន។ ដូច្នេះសូមបងប្អូនសប្បុរសជននានាជួយលោកពូ ក្តិប ផង ??????”។

គួរបញ្ជាក់ថា នាយក្តិប មានជំងឺច្រើនមុខជាច្រើនឆ្នាំមកហើយ ដូចជាជំងឺ ទឹកដក់ក្នុងសួត ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាម។ លោកត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់នៅខេត្តអ៑ូប៊ុនប្រទេសថៃប្រមាណ១០ថ្ងៃមុននេះ ដោយខាងគ្រូពេទ្យទាមទារអោយលោកធ្វើការវះកាត់ជាបន្ទាន់ ដើម្បីគេចចេញពីការគ្រោះថ្នាក់ដល់អាយុជីវិត។ ព្យាបាលអស់៦ពាន់ដុល្លារជាង។ លោកត្រូវការប្រមាណជាង ១៥០០០ដុល្លារ ក្នុងពេលដែលលោកប្រកាន់ជំហរថា មិនលក់ផ្ទះកម្សត់ដើម្បីមើលខ្លួន ព្រោះខ្លាចកូនៗគ្មានកន្លែងជ្រក។

LEAVE A REPLY

Please enter your comment!
Please enter your name here