ប៉ុស្ដិ៍លេខ៥ ប្រកាសបញ្ចប់រឿង«កញ្ញាជើងខ្លាំង»

0

កាលពីល្ងាចថ្ងៃទី១៩ មករា ប៉ុស្ដិ៍លេខ៥បានរៀបចំពិធីជប់លៀងបិទរឿង«កញ្ញាជើងខ្លាំង»ដូចការថតបញ្ចប់ភាពយន្តភាគផ្សេងៗកន្លងមក ក្នុងក្រុមផលិតករថៃផងដែរ ដោយពិធីជប់លៀងបិទបញ្ចប់រឿងនាថ្ងៃនោះ គេឃើញមានវត្តមានតារាចាស់ក្មេងច្រើនកុះករដូចសព្វដង។ យ៉ាងណាមិញចំពោះកាលបរិច្ឆេទក្នុងការដាក់បញ្ចាំងលើប៉ុស្ដិ៍លេខ៥នៅឡើយទេ ដោយគ្រាន់តែស្ថិតក្នុងគម្រោងមិនយូរមិនឆាប់ បន្ទាប់ពីថតបញ្ចប់យ៉ាងជោគជ័យនេះ។
លោក ហួង តារាមុនី មន្ត្រីជាន់ខ្ពស់ប្រចាំប៉ុស្ដិ៍លេខ៥ដែលទទួលបន្ទុកលើការផលិតកម្មវិធីកម្សាន្ត បានថ្លែងបញ្ជាក់ថា ភាពយន្តរឿង«កញ្ញាជើងខ្លាំង»គឺជាភាពយន្តមួយដែលបានចំណាយពេលថតច្រើនខែ ខណៈដែលភាពយន្តនេះ ក៏មានសាច់រឿងលើកកម្ពស់អាជីពប្រដាល់ ជាពិសេសគឺអ្នកប្រដាល់នារី ដោយមានទាំងវត្តមានរបស់កញ្ញា អេ យ៉ានុត កូនស្រីរបស់លោក អេ ភូថង ចូលរួមសម្ដែងផង។ លោកថាភាពយន្តនេះមានសាច់រឿងរបៀបកំប្លែង និងសាច់រឿងស្នេហាយុវវ័យទាក់ចិត្ត ទើបលោកយល់ថាបន្ទាប់ពីកំណត់ថ្ងៃដាក់ផ្សាយក្នុងពេលខាងមុខ គឺនឹងមានការគាំទ្រខ្ពស់។ ក្នុងនោះលោកក៏នឹងធ្វើសកម្មភាពផ្សព្វផ្សាយមុនពេលដាក់ផ្សាយអោយបានគគ្រឹកគគ្រេងផងដែរ ដើម្បីអោយកាន់តែមានភាពទាក់ទាញ។
លោក សុខ សាន់នី តួឯកនៅក្នុងរឿងនេះ បានថ្លែងបញ្ជាក់ថានេះជាលើកទី១ដែលលោកសម្រេចចិត្តសម្ដែងតួឯកជាមួយកញ្ញា ស៊ឹម ស្រីនិច្ច បន្ទាប់ពីស្ថាប័នមួយនេះស្នើអោយសម្ដែងម្ដងជាពីរដង។ យ៉ាងណាមិញ មិនមែនជាលើកទី១ ដែលលោកបានសម្ដែងជាតួឯកនោះទេ ដោយសារតែពេលកន្លងមក លោកបានសម្ដែងតួឯកច្រើនរឿងមកហើយ ទាំងរឿងភាគ និងរឿងដុំ។ លោកទទូចអោយគាំទ្រស្នាដៃមួយនេះ ដោយអះអាងថាទាំងលោក និងតួអង្គផ្សេងទៀតសុទ្ធតែប្រឹងសម្ដែងអស់ពីសមត្ថភាព។ លោកក៏អាចនឹងមានគម្រោងទទួលសម្ដែងជាលើកទី២នៅប៉ុស្ដិ៍លេខ៥ផងដែរ បន្ទាប់ពីស្នាដៃរឿង«កញ្ញាជើងខ្លាំង» ត្រូវបានបញ្ចប់ដោយជោគជ័យ។


LEAVE A REPLY

Please enter your comment!
Please enter your name here