ស្ដាប់ឡើងព្រឺរោម MV សូ ស្រណោះ នាំបារាំងច្រៀងបទខ្មែរ

0

Screenshot

មុនឱកាសចូលឆ្នាំខ្មែរនេះ លោក សូ ស្រណោះ មិនបាននៅស្ងៀមនោះទេ គឺលោកបានដឹកដៃជនជាតិបារាំង ដែលមានទឹកដមសំលេងពិរោះ អោយមកច្រៀងបទ “ទង់ជាតិខ្មែរ” ដោយការបកស្រាយបទនេះ អ្នកនាង Sophy ដែលជាជនបរទេស មិនត្រឹមតែដាក់អារម្មណ៍បានល្អប៉ុណ្ណោះទេ សូម្បីតែខ្លឹមសារបទចម្រៀង ក៏អ្នកនាងយល់ច្បាស់ ដែលស្ដាប់ការបកស្រាយហើយ យើងជាជនជាតិខ្មែរ ស្ដាប់ហើយរំភើបចិត្តដែរ។
Screenshot

MV មួយបទនេះ លោក សូ ស្រណោះ បានធ្វើអោយអ្នកទស្សនារំភើបចង់ស្រក់ទឹកភ្នែកតាម ដោយសារបទចម្រៀងមិនត្រឹមតែមានអត្ថន័យចាក់ដោតតែម្យ៉ាងទេ សូម្បីសាច់រឿង MV ក៏លោកស្រណោះ បាននាំជនបរទេសរីបនេះ អោយស្គាល់ពីការតស៊ូរបស់កុមារខ្មែរ នៅសាលាដូង នៅលើភ្នំគីរីរម្យផងដែរ។

លោក សូ ស្រណោះ បញ្ជាក់ថា ការចូលរួមបកស្រាយចម្រៀង និង ចូលរួមថតរបស់ Sophy គឺបង្ហាញយ៉ាងច្បាស់ថា បងប្អូនខ្មែរដែលកំពុងប្រឈមនូវការឈ្លានពានអត់បានឯកការនោះ គឺសូម្បីតែជនបរទេសក៏ចូលរួមឈឺឆ្អាល និង លើកកម្លាំងចិត្តផងដែរ។

លោកផលិតស្នាដៃនេះ គឺមានបំណងតែមួយគត់ គឺចង់អោយខ្មែរ កាន់តែមានកម្លាំងចិត្ត និង ចង់អោយបរទេសកាន់តែស្គាល់ពីកម្ពុជា និង ចូលរួមផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក។
ទស្សនាវីដេអូកិច្ចសម្ភាាន៍លម្អិតចាងក្រោមនេះ៖