បង្កើតនូវអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលម្ចាស់ប្រេនផលិតផលមួយ គឺផលិតផលសំឡីអនាម័យ Lady Flo ហ៊ានបោះទុនយកតារាសុទ្ធតែលំដាប់ជួរមុខដល់ទៅ៣រូប អោយក្លាយជាតារាតំណាង ឬ BA ខណៈដែលក្រុមហ៊ុនក៏ហ៊ានបោះទុនយ៉ាងចាស់ដៃ ក្នុងពិធីបង្ហាញតារាទាំង៣ ដែលធ្វើអោយមនុស្សជាច្រើនកោតសរសើរពីតារាស្រីទាំង៣។
លោកស្រី អ៊ឹង ពេជ្រម៉ារីណា ម្ចាស់សំឡីអនាម័យ ដែលជាផលិតថ្មីរបស់កូនខ្មែរយីហោ Lady Flo បានលើកឡើងថា ហេតុផលដែលក្រុមហ៊ុនហ៊ានចាយទុនជ្រើសយកតារាកំពូលដល់ទៅ៣រូបគឺ អ្នកនាង ចាន់ កែវនិមល ពិធីការិនីលំដាប់ប្រទេសរបស់ហង្សមាស កញ្ញា មាន សូនីតា តារាសម្ដែង តារាម៉ូដែលលំដាប់ប្រទេស និង កញ្ញា មីណា ដែលជាតារាចម្រៀងយុវវ័យកំពុងឡើងកូដ អោយក្លាយជាតារាតំណាងផ្ដាច់មុខ ទាំងដែលតម្លៃខ្លួនរបស់ពួកគេខ្ពស់កប់ពពក គឺដោយសារតែតារាទាំង៣បានតំណាងអោយស្ត្រីទាំង៣វ័យ គឺវ័យក្មេង វ័យកណ្ដាល និង វ័យឆ្ពោះទៅវ័យលើសកណ្ដាល ដែលមានន័យថា គ្រប់ប្រភេទផលិតផលរបស់ Lady Flo គឺ ចាំបាច់ចំពោះស្ត្រី។
លោកស្រីបញ្ជាក់ថា ការជ្រើសយក អ្នកនាង ចាន់ កែវនិមល គឺដោយសារតែអ្នកនាង គឺជាពិធីការិនីដែលមមាញឹកនៅលើឆាកភាគច្រើន អញ្ចឹងបើទោះជាអ្នកនាងមានសភាពកំពុងមករដូវក្នុងម៉ោងការងារ ក៏ពិតលែងជាកង្វក់ ព្រោះទាំងសំឡីអនាម័យ និង ខោសំឡី ដែលក្រុមហ៊ុនបានផលិតឡើងគឺស័ក្តសមបំផុតសម្រាប់ស្ថានភាពលើឆាកបែបនេះ។ ដូចគ្នា កញ្ញា មាន សូនីតា គឺជាតារាសម្ដែង ដែលស្ទើរតែគ្មានម៉ោងទំនេរ ដូច្នេះការជ្រើសអោយកញ្ញាក្លាយជា BA ហើយប្រើផលិតផលរបស់ Lady Flo គឺបញ្ជាក់យ៉ាងច្បាស់ថា បើទោះជាដកឃ្លាពីការងារមិនរួចដូចនាងយ៉ាងណាក៏ល្អប្រើ ព្រោះធានានូវការភាយក្លិន ហៀរ និង សភាពសើមមកក្រៅដែលនាំអោយរំខានទាំងឡាយ។ ដោយឡែក កញ្ញា មីណា គឺជាអ្នកចម្រៀង ដែលច្បាស់ណាស់ថា ត្រូវប្រើសកម្មភាពច្រៀងរាំ និង លោតខ្លាំងៗលើឆាក ដូច្នេះផលិតផល Lady Flo គឺអាចជួយបាន ដើម្បីអោយនាងដើរតួជាអ្នកផ្សព្វផ្សាយ ហើយអោយស្រ្តីផ្សេងទៀត មើលឃើញពីគុណតម្លៃរបស់សំឡីអនាម័យ និង ខោសំឡីរបស់ប្រេននេះ។
លោកស្រីហ៊ានបោះទុនផលិតសំឡីម៉ាកយីហោនេះ នៅក្នុងកាលៈទេសៈនេះ គឺមានបំណងតែមួយគត់ គឺចង់អោយខ្មែរមានផលិតផលផ្ទាល់ខ្លួនប្រើប្រាស់ និង ដើម្បីជំរុញអោយមានពហិកាលើផលិតផលផ្ទះលេខ២អោយបានច្រើន និង យូរអង្វែង។ លោកស្រីថា តារាទាំង៣ ត្រូវបានកុងត្រារយៈពេល១ឆ្នាំ ហើយក្រៅពីតារាទាំង៣ ក្រុមហ៊ុននឹងប្រើយុទ្ធសាស្ត្រទីផ្សារបំបុកៗជាច្រើនទៀត ដើម្បីជួយដល់តំណាងផង និង ជួយអោយសន្ទុះលក់ចេញរបស់ផលិតផល Lady Flo កាន់តែមានការគាំទ្រ។
លោកស្រីជំរុញអោយជួយគាំទ្រផលិតផលប្រេនខ្មែរមួយនេះអោយបានខ្លាំង ដើម្បីកុំអោយបន្តពឹងដង្ហើមពីផលិតផលរបស់ផ្ទះលេខ២ ឬ ផលិតផលនាំចូលបន្តទៀត។ លោកស្រីថានេះជាប្រេនដែលបង្កើតដោយលោកស្រី ហើយរោងចក្រចិនគឺជាអ្នកផ្គត់ផ្គង់ការផលិត ដែលមានន័យថា នេះជាផលិតផលដែលមានស្ដង់ដារពេញលេញ ហើយសុវត្ថិភាពសម្រាប់ស្ត្រី ពោលគឺមិនភ័យរឿងឆ្លងមេរោគក្រោយពេលប្រើនោះ។
គួរបញ្ជាក់ផងដែរនៅក្នុងពិធីប្រកាសតែងតាំងតារាទាំង៣ដួងខាងលើជា BA នោះ ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមនៅក្នុងសណ្ឋាគារ រ៉ូសវូតភ្នំពេញ នៅអគារវឌ្ឃនៈ ដោយការរៀបចំពិធីគឺរៀបចំយ៉ាងអឺកអធឹកតែម្ដង ដែលតាមការប៉ាន់ស្មាន គឺចំណាយមិនក្រោមម៉ឺនដុល្លារឡើយ។ តាមរយៈពិធីនេះ ក៏ត្រូវបានគេសរសើរចំពោះតារាទាំង៣មិនតិចដែរ ដែលមានសំណាងត្រូវបានក្រុមហ៊ុនជ្រើសយក ក្មុងពេលតារាល្បីៗជួរមុខក៏មានរាប់មិនអស់។
នៅក្នុងពិធីនោះក៏មានវត្តមានតារាម៉ូដែល សុទ្ធតែជាបវរកញ្ញាលំដាប់ៗ និង អ្នកតំណាងមកពីគ្រប់ខេត្តក្រុង ដែលបង្ហាញពីសក្កានុពលរបស់សំឡីអនាម័យ Lady Flo ដែលទើបតែចេញវាយលុកទីផ្សារក្រោយគេមែន ប៉ុន្តែមកក្នុងសភាពខ្លាំងតែម្ដងផងដែរ។




























