ញាក់សាច់ ម្ចាស់ពាន រ៉េបភើ លោក OG Golde លេចមុខក្នុងភាពយន្ត រឿង« ជើងកប »

0

ដឹងតែព្រឺឆ្អឹងខ្នងទៀតហើយបងប្អូន កាលពីរាត្រីថ្ងៃទី 6 ខែ មេសា ឆ្នាំ 2026 មុននេះភាពយន្តរឿង « ជើងកប់ » បានធ្វើការបើកសម្ភោធ និង ត្រៀមចាក់បញ្ចាំងជាផ្លូវការហើយ។រឿងនេះផងដែរក៏នឹងត្រៀមចាក់បញ្ចាំងនូវគ្រប់រោងភាពយន្តទូទាំងរាជធានីខេត្តក្រុងចាប់ពីថ្ងៃទី 9 ខែ មេសា ឆ្នាំ 2026នេះតទៅ។

ហ្វេនៗមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅពេលឃើញម្ចាស់ពាន រ៉េបភើ លោក OG golde បង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំមួយគឺរឿង« ជើងកប់ » ដោយលោកសម្តែងជាតួឯកប្រុស ស្វែងរកកាពិតពីការស្លាប់របស់សង្សារ។មហាជនលើកឡើងថាលោក OG Golde មិនត្រឹមទេពូកែខាងរ៉េបទេ តែការសម្តែងចូលតួបានយ៉ាងល្អ ដែលធ្វើអោយរឿងនេះកាន់ទេល្អមើល។

អ្នកបានទស្សនារឿងនេះមុនគេនៅក្នុងថ្ងៃដាក់សម្ភោធ បានលាន់មាត់សរសើរ និង recommended យ៉ាងច្រើនទៅដល់អ្នកនិយមទស្សនារឿងខ្មែរបែបរន្ធត់នេះ កុំឱ្យរំលងឱ្យសោះ ពីព្រោះថាអ្នកទស្សនាអាចនឹងទទួលបាននូវរសជាតិថ្មីនៃសាច់រឿងដែលអ្នកនិពន្ធបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបទៅដោយគុណភាព ព្រមទាំងអ្នកសម្ដែងចូលតួបានល្អគួរឱ្យសរសើរ។