យោងតាមការបង្ហោះរបស់ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសប្បទា បានបង្ហាញនូវការអនអរសាទរយ៉ាងខ្លាំង ចំពោះ លោកជំទាវ កុយ ពិសី អរសាទរ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសមភាពស្ត្រី និងកីឡា និង លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា ដែលត្រូវបានអង្គសន្និបាតគាំទ្រអោយបន្តតំណែងជាសមាជិកប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់អាណត្តិទី៩ ពីឆ្នាំ២០២៦-២០៣០ ដែលតួនាទីមួយបានកំពុងធ្វើអោយស្រទាប់មហាជនបង្ហាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលស្ដែងកាន់តែច្បាស់ថា ថ្នាក់ដឹកនាំជាស្ត្រីឆ្នើមទាំងពីរ គឺពោរពេញដោយសមត្ថភាព និង ភាពវ័យឆ្លាត ទើបត្រូវបានអង្គសន្និបាតបង្ហាញនូវទំនុកចិត្តក្នុងការបោះឆ្នោតអោយ។
ងាកមកលោកជំទាវ ញ៉ែម មរកត គ្មានអ្នកណាមិនដឹងនោះទេថា ជាស្រ្តីមួយរូប ដែលបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយដល់ស្ត្រីជាពិសេសជនមានពិការភាព ដោយលោកជំទាវរមែងយកទ្រូងពាំង និង ជួយដោះស្រាយបញ្ហាបានលទ្ធផលល្អរាប់មិនអស់ នាពេលចុងក្រោយ។
លោកជំទាវក៏មានស្នាដៃដឹកនាំបងប្អូនជាបុរសដែលមានពិការភាព ធ្វើអោយសង្គមទាំងមូលមើលឃើញពីគុណតម្លៃរបស់ជនពិការ កាត់បន្ថយនូវការរើសអើងផងដែរ។ មិនខុសគ្នាដែរលោកជំទាវ កុយ ពិសី ក៏មានស្នាដៃរាប់មិនអស់ ដែលមិនអាចយកមកបរិយាយអស់ក្នុងពេលនេះដូចគ្នា។ ដូច្នេះហើយទើបក្រោយការទទួលបាននូវតួនាទីថ្មី គេឃើញទាំងអ្នកសិល្បៈ និង បងប្អូនដែលលោកជំទាវធ្លាប់ផ្ដល់ភាពកក់ក្ដៅបង្ហោះអបអរសាទរយ៉ាងខ្លាំង។
ជាក់ស្ដែង ឯកឧត្តម ចាប តូ ក៏បានបង្ហាញនូវការសាទរចំពោះលោកជំទាវទាំងពីរ ដើម្បីជាការអបអរសាទរផងដែរ។ ឯកឧត្តម ចាប តូ បានបង្ហោះសំណេរអមដោយរូបភាពថា សូមអបអរសាទរ លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសមភាពស្ត្រី និងកីឡា
និង លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជាត្រូវបានអង្គសន្និបាតគាំទ្របន្តជាសមាជិកប្រតិបត្តិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រាប់អាណត្តិទី៩ ឆ្នាំ២០២៦-២០៣០។






















