ដឹងតែព្រឺឆ្អឹងខ្នងទៀតហើយបងប្អូន កាលពីរាត្រីថ្ងៃទី 12 ខែ មិនា ឆ្នាំ 2026 មុននេះភាពយន្តរឿង « ទាយាទធ្មប់ » បានធ្វើការបើកសម្ភោធ និង ត្រៀមចាក់បញ្ចាំងជាផ្លូវការហើយ។រឿងនេះផងដែរក៏នឹងត្រៀមចាក់បញ្ចាំងនូវគ្រប់រោងភាពយន្តទូទាំងរាជធានីខេត្តក្រុងចាប់ពីថ្ងៃទី 19 ខែមិនា ឆ្នាំ 2024 នេះតទៅ។
ភាពយន្តរឿង « ទាយាទធ្មប់ » គឺជាភាពយន្តខ្នាតធំថ្មីមួយដែលមិនត្រឹមតែជា
ភាពយន្តភ័យរន្ធត់ប៉ុណ្ណោះទេ តែមានបង្កប់នូវសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ របស់កូនស្រីម្នាក់ ទៅកាន់ម្តាយ នឹងបំផ្លាញរាល់អាគមខ្មៅងងឹតផ្លូវទៅនរកផងដែ។ មិនតែប៉ុណ្នោះសាច់រឿងក៏បានបង្ហាញនូវមន្តខ្មៅងងឹត ការប្រើសិលកំលាំងអច្ឆរិយៈពី ទាយាទធ្មប់ ដែលជាជំនឿអរូបិយមានតាំងពីយូយារណាស់មកហើយ ក៏ជាជំនឿមួយដែលបងប្អូនខ្មែររស់នៅសម័យថ្មីគួរតែចាប់អារម្មណ៍។
អ្នកបានទស្សនារឿងនេះមុនគេនៅក្នុងថ្ងៃដាក់សម្ភោធ បានលាន់មាត់សរសើរ និង recommended យ៉ាងច្រើនទៅដល់អ្នកនិយមទស្សនារឿងខ្មែរបែបរន្ធត់នេះ កុំឱ្យរំលងឱ្យសោះ ពីព្រោះថាអ្នកទស្សនាអាចនឹងទទួលបាននូវរសជាតិថ្មីនៃសាច់រឿងដែលអ្នកនិពន្ធបានផលិតឡើងយ៉ាងយកចិត្តទុកដាក់ និង ប្រកបទៅដោយគុណភាព ព្រមទាំងអ្នកសម្ដែងចូលតួបានល្អគួរឱ្យសរសើរ។





















