កាលពីថ្ងៃ 3 ខែកម្ភៈ ឆ្នាំ 2026 មុននេះ ផលិតកម្ម គ្រាប់ពេជ្រ បានដាក់សម្ភោធនូវភាពយន្តថ្មីរបស់ខ្លួនគឺរឿង « 4នាក់បូក1 » ដែលជាភាពយន្តបែបភ័យរន្ធត់ បង្កប់ទៅដោយសារអប់រំជាច្រើន ក៏ដូចជា ការស៊ើបអង្កេត និង ក្ដីស្រលាញ់កូនជាមួយម្តាយរហូតឈានដល់ការសង់សឹក។ក្នុងកម្មវិធីនោះគេឃើញវត្តមានសិល្បករសិល្បការិនីល្បីៗជាច្រើនចូលរួម។
ភាពយន្ត « 4នាក់បូក1 » ក្រៅជាភាពយន្តបែបកម្សាន្តអារម្មណ៍ ផ្ទៃរឿងក៏បានបង្ហាញពីក្ដីស្រឡាញ់ មនោសញ្ចេតនារវៀងកូន និង ម្ដាយ មានទាំងភាពកំប្លុកកំប្លែងតាមរយៈកាយវិការរបស់តួអង្គប្រុសស្រី មិនតែប៉ុណ្នោះក៏ឆ្លុះបញ្ចាំងពីសកម្មភាពនៃការបាត់បង់នូវសមាជិកគ្រួសាររបស់សង្គមមនុស្សសព្វថ្ងៃ ដែលយើងតែងតែឃើញ នោះគឺការប្រើអំពើហិង្សាក្នុងគ្រួសារ អាចធ្វើឱ្យបាត់បង់នូវអាយុជីវិតដោយការសង់សិក។
ភាពយន្ត « 4នាក់បូក1 » នេះផងដែរក៏មានការចូលរួមសម្ដែងពីសំណាក់តួអង្គល្បីៗ កំពុងមានទីផ្សានៅក្នុងវិស័យភាពយន្តរួមមាន អ្នកនាង សារ៉ាយ សក្កណា អ្នកនាង លីហ្សា លោក ជា សុវណ្ណនរាហ៍ លោក សុវណ្ណ ដានីន សម្ដែងជាតួអង្គឯក ដែលមានភាពក្រមិចក្រមើមខ្លាំង ព្រមទាំងតារាកិត្តិយសប្រុសស្រីជាច្រើនរូបផ្សេងទៀត។
រឿង «៤នាក់បូក១» គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីការវិវត្តថ្មីមួយនៃវិស័យភាពយន្តខ្មែរ។ វាជាភាពយន្តដែលកើតចេញពីការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងការហ៊ានលះបង់។
រឿង «៤នាក់បូក១» ដាក់បញ្ចាំងគ្រប់រោងភាយន្ត នៅថ្ងៃទី ០៥ កុម្ភៈ ២០២៦ តទៅ សូមបងប្អូនខ្មែរចូលរួមគាំទ្រ និងទស្សនាទាំងអស់គ្នា ដើម្បីផ្តល់កម្លាំងចិត្តដល់ក្រុមផលិតករ ឲ្យបន្តបង្កើតស្នាដៃល្អៗតទៀត។






















