ល្អអីតែផ្ទះលេខ២ កុនខ្មែរមួយរឿងនេះ កំពុងត្រូវបានមហាជនផ្ទុះការវិភាគក្រោយដាក់បញ្ចាំងជាផ្លូវការ

0

មកទល់ម៉ោងនេះភាពយន្តខ្នាតធំរឿង ព្រាយបំពេរ កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយមានការបង្ហាញពីបរិមាណអ្នកទិញសំបុត្រទស្សនាឡើងណែនៗស្ទើរគ្រប់រោងតែម្ដងដោយពេញៗកៅអីសូម្បីតែម៉ោងយប់។ អ្នកបានទស្សនាបានបង្ហោះពីការអោយ Rate រហូតដល់៩លើ១០ ដោយភាគច្រើនសរសើរថាសាច់រឿងល្អ ប្លង់ល្អ Sound ល្អ ហើយបើនិយាយពីឈុតឆាកញញាក់អារម្មណ៍ និង ឈុតឆាកកម្សត់គឺអាចនិយាយបានអាចធ្វើអោយទស្សនាចូលអារម្មណ៍ភ័យ និងហូរទឹកភ្នែកដោយមិនដឹងខ្លួន។

គ្រប់រោងកុនទំនើបបានដាក់លក់សំបុត្រភាពយន្តនេះស្ទើរតែគ្រប់ម៉ោង ហើយបើលោកអ្នកមិនចង់អោយខកជើងគួរតែកក់សំបុត្រទុកជាមុន ដើម្បីទៅដល់ទីតាំងរកទិញសំបុត្រមិនបានកៅអីល្អ។ រឿង ព្រាយបំពេរកូន ត្រូវបានគេសន្មត់ថាអាចនឹងកើបចំណូលបានខ្ពស់ដោយសម្អាងថារឿងកំពុងផ្ទុះ ហើយកំពុងទាក់ទាញអ្នកនិយមទស្សនាភាពយន្តតាមរោងសម្រុកទិញសំបុត្រមើលច្រើន ដែលបង្ហាញថាភាពយន្តខ្មែរឥលូវមិនធម្មតា។

សំខាន់គឺអ្នកទស្សនាបង្ហាញអារម្មណ៍មិនខកចិត្តគ្រប់មាត់ព្រោះតែគុណភាពផលិត និងសាច់រឿងតែម្ដង។ ដូច្នេះអ្នកមិនទាន់បានទស្សនាគួរតែរួសរាន់ ដើម្បីបានដឹងពីសាច់រឿង ហើយផ្ដល់ Feedback នៅលើបណ្ដាញសង្គមដូចគ្នានឹងអ្នកដែលបានទស្សនាហើយ។