
កាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៦ Mart ខ្មែរថ្មីមួយត្រូវបានបើកសម្ពោធយ៉ាងអធឹកអធម នៅបរិវេណកោះនរាហ៍ ទល់មុខសួនកុមារ ដែលជាទីប្រជុំជន និង មានសក្កានុពល។ នេះជាទីផ្សារកូនខ្មែរ ដែលរួមបញ្ចូលទាំងផលិតផលក្រៅស្រុក និង ក្មុងស្រុក តែមិនមានផលិផលផ្ទះលេខ២លក់នៅក្នុងនឹង។
ផ្សារនេះនឹងបើកលក់២៤ម៉ោងដោយក្រៅពីទំនិញស្ទើរគ្រប់មុខ ដែលភាគច្រើនជាផលិតផលខ្មែរ ក៏មានលក់ភេសជ្ជៈ និង អាហារគ្រប់ប្រភេទ ដូចនំបញ្ចុក បង្អែម នំប័ុងដាក់សាច់ និង អាហារសំរ៉ន់រាប់មិនអស់ផងដែរ។
លោក ផុន កុម្ភៈ ស្ថាបនិក Sovan 2.0 Mart បានលើកឡើងថា នេះគឺជាផ្សារកូនខ្មែរ ដោយគោលដៅរបស់ផ្សារនេះ គឺចង់ប្រមូលផ្ដុំផលិតផលខ្មែរ ជាពិសេសផលិតផលសិប្បកម្មដែលផលិតដោយខ្មែរក្មុងស្រុក និង ក្រៅស្រុក ដើម្បីអោយផលិតទាំងនេះកាន់តែមានទីផ្សារ។ លោកក៏នឹងពង្រីកទីតាំងដើម្បីផ្ដល់ឱកាសអោយផលិតផលខ្មែរ អាចមានទីតាំងចរាចរលក់អោយកាន់តែទូលំទូលាយផងដែរ។
នេះគឺជា Mart ដំបូងរបស់ក្រុមហ៊ុន តែជាគោលដៅក៏នឹងរួមបញ្ចូលផលិតផលអោយសំបូរបែបនិងបម្រើសេវាកម្ម២៤ម៉ោងអោយកាន់តែល្អដើម្បីបំពេញសេចក្ដីត្រូវការរបស់អ្នកឆ្លងកាត់កោះនរាហ៍ និង អ្នកចង់បានការកុម្ម៉ង់តាមរយៈផេករបស់ផ្សារ Sovan 2.2 Mart ដោយផ្ទាល់។


























