ដើមឆ្នាំថ្មី រ៉ាប៊ី ក្លាយជា BA ថ្មីសាប៊ូដុសខ្លួនរបស់ក្រុមហ៊ុន HK7

0


កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០២៦ មុននេះ ក្រុមហ៊ុន HK7 បានប្រកាសពីការតែងតាំង តារាចម្រៀង អ្នកនាង រ៉ាប៊ី អោយក្លាយជា BA ដោយអ្នកនាងត្រូវតំណាងអោយផលិតផលសាប៊ូដុសខ្លួនរបស់ HK7 ហើយតំណាងដោយមិនរយៈពេលទៀតផង។ នេះជាផលិតផលដែលក្រុមហ៊ុនបាននាំយកវត្ថុធាតុដើមពីប្រទេសបារាំង ហើយត្រូវបានផលិតពីរោងចក្រនៅក្នុងប្រទេសចិន។

លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន បានគូសបញ្ជាក់ថា ហេតុផលដែលលោកស្រីសម្រេចជ្រើសយកអ្នកនាង រ៉ាប៊ី ក៏ព្រោះតែអ្នកនាងគឺជាអាយដល ដែលខ្លួនស្រលាញ់តាំងពីផ្ទុះបទ មាន់ស្រែ ហើយដោយសារអ្នកនាង រ៉ាប៊ី ក៏ទទួលយកលក្ខណ្ឌរបស់ក្រុមហ៊ុន និង បានប្រើប្រាស់ផលិតផលសាប៊ូដុសខ្លួននេះ ទើបលោកស្រីសម្រេចិត្តកុងត្រា។

លោកស្រីចាត់ទុកថាវត្តមាន រ៉ាប៊ី មកកាន់ក្រុមហ៊ុន គឺជាការបើកបង្ហាញការរីកចំរើនថ្មីមួយរបស់ HK7 ដែលអាចយកបានកំពូលតារាចម្រៀងដ៏ល្បីលំដាប់ប្រទេសអោយតំណាងផលិតផល។ ក្រៅពីរ៉ាប៊ី តារាល្បីៗចំនួនផ្សេងទៀតក៏នឹងអាចត្រូវជ្រើសជា BA ផងដែរ ដើម្បីបំបុកទីផ្សារផលិតផលសាប៊ូដុសខ្លួនដែលទើបដាក់បង្ហាញនេះ ផ្ទុះការគាំទ្រ និង មានទីផ្សារកាន់តែខ្លាំង។

លោកស្រីក៏សប្បាយចិត្តផងដែរ ដែលអ្នកនាង រ៉ាប៊ី ទទួលធ្វើជា BA អោយក្រុមហ៊ុន ហើយជាផលិតផលសាប៊ូដុសខ្លួន ដែលជាផលិតផលថ្មីប្រចាំក្រុមហ៊ុន ដែលកន្លងមកក្រុមហ៊ុនធ្លាប់មានតែគ្រឿងសម្អាង និង គ្រឿងផ្នែកសម្រស់នោះ។