
ចាប់ពីថ្ងៃទី១៥ មករា ឆ្នាំ២០២៦នេះ ភាពយន្តខ្នាតធំរឿង ភូមិយាយម៉ប ដែលចូលរួមសម្ដែងដោយលោកស្រី កែវ ម៉ានិច្ច ម្ចាស់ប្រេនសាប៊ូកក់សក់ Jensssy របស់កូរ៉េ ត្រូវបានដាក់បញ្ចាំងលក់សំបុត្រនៅគ្រប់រោងហើយ ខណៈដែលក្នុងពិធីប្រកាសដាក់បញ្ចាំង ក៏មានវត្តមានតារាល្បីៗជាច្រើនចូលរួម។
នេះជាខ្សែរឿងដែលបង្ហាញពីផ្ទៃរឿងគំនំុសងសឹក និងមានឈុតឆាកភ័យរន្ធត់តាំងពីដើមរឿងរហូតបញ្ចប់រឿង។ ក្នុងនោះឈុតឆាកកំប្លុកកំប្លែងក៏បានបង្កប់ច្រើនផងដែរ តាមរយៈវត្តមានតារាសម្ដែង របស់ពូណុយ. លោក ងួន សុបិន្ត. លោក ផាត់តាភូ និង តារាជាច្រើនទៀត។ មួយរឿងនេះត្រូវបានផលិតយ៉ាងយកចិត្តទុកដាក់ ជាពិសេសលើស្ដង់ដារូបភាព សំឡេង និងប្លង់ថតជាដើម។
លោកស្រី កែវ ម៉ានិច្ច ដែលបានចូលរួមសម្ដែង បានចាត់ទុកថាភាពយន្តនេះ ការចូលរួមលើកកម្ពស់វិស័យភាពយន្តមួយដ៏សំខាន់ផ្នែកទម្រង់បុរាណ និង ស្នាដៃទី២ បន្ទាប់ពីបានសម្ដែងក្នុងរឿង ស្នេហា១០០ថ្ងៃ តែគឺជាស្នាដៃដំបូងសម្រាប់ភាពយន្តខ្នាតធំដាក់បញ្ចាំងតាមរោង។ លោកស្រីក៏នឹងគម្រោងចូលរួមនៅក្នុងវិស័យភាពយន្តនាពេលបន្តបន្ទាប់ផងដែរ តែអាស្រ័យទៅលើកាលៈទេសៈសិន ដោយសារតែមួយរយៈនេះលោកស្រីក៏ជាប់បំពេញភារកិច្ចច្រើន។
លោកស្រីទទូចអោយចូលរួមទស្សនាភាពយន្តនេះអោយបានច្រើន ហើយបើស្នាដៃរឿងភូមិយាយម៉ប ទទួលបានជោគជ័យ លោកស្រីក៏អាចនឹងសហការផលិតស្នាដៃណាមួយក្នុងពេលក្រោយៗដូចគ្នា។























