ហាង សាន ផានិត ប្រេនក្បាលគីប បញ្ជាក់ភាពស្អាតស្អំក្នុងមុខជំនួញ

0

ក្នុងជំនួបនៅហាង សានផានិតប្រេនក្បាលគីប លោក សាន ផានិត តារាចម្រៀង ដែលជាម្ចាស់ហាងបានថ្លែងប្រាប់ក្រុមការងារផ្ទះតារា នៅក្នុងហាងរបស់លោកដែលស្ថិតនៅក្បែរវិទ្យាល័យ ហ៊ុន សែនសេរីភាព ក្រុងតាខ្មៅ ថា នៅក្នុងហាងរបស់លោកលក់តែផលិតផលប្រេនល្បីៗដែលជាផលិតផល Original តែប៉ុណ្ណោះ មិនលក់ផលិតផលកូពី ឬ ផលិតផលថ្មី ហើយយកមកកោសបន្លំជាផលិតផលប្រេនក្បាលគីបនោះឡើយ។

លោកហ៊ានយកកិត្តិយសមកបញ្ជាក់ថា បើមានផលិតផលណាមួយត្រូវបានរកឃើញថាជាផលិតផលកូពី ឬ ផលិតផលមិនសុទ្ធ ឬ ផលិតផលថ្មីគ្មានគុណភាព លោកហ៊ានសងមួយគុណនឹង១០ ហើយរាល់ផលិតផលប្រេន Original ដែលលក់នៅក្នុងហាងរបស់លោកក៏ដាក់លក់តែផលិតផលដែលនៅ ថ្មី៩៩ភាគរយ ដែលនៅថ្មីមិនសឹកមិនឆ្កូតខ្លាំង ដែលធ្វើអោយគេឃើញហើយ មើលមិនដឹងថាជារបស់ជជុះ។

អ្វីដែលសំខាន់គឺមិនថាកាបូប ស្បែកជើង ខ្សែក្រវាត់ និង មួក គឺតម្លៃ២គ្រាប់៣គ្រាប់ត្រឹមតែក្រោម១០០ដុល្លារប៉ុណ្ណោះ ពោលគឺសមស្របសម្រាប់អ្នកចង់បានរបស់ប្រេនៗមួយទឹកដែលជាផលិតផលបែបអភិជន តែចំណាយទាបអាចប្រើបាន។

នៅលើផេកឧកញ៉ាក្បាលគីប លោកក៏ផ្អាកបង្ហោះកាបូប មួក និង ខ្សែក្រវាត់ជាដើម នៅលើផេកផងដែរ ដើម្បីអោយអតិថិជនបានមករើសម៉ូតដោយផ្ទាល់ដល់ហាងនៅតាខ្មៅ ជាជៀសឃើញតែតាមអនឡាញហើយមិនបានរើសដោយផ្ទាល់។

លោកថាកាបូប និង មួកភាគច្រើនសុទ្ធតែជាផលិតផលថ្លៃៗល្អៗ ដូច្នេះមិនចង់អោយភ្ញៀវមករើសដោយផ្ទាល់ ទើបលោកផ្អាកមិនផុសលើផេក ហើយដាក់លក់តែក្នុងហាងវិញ។