ក្រុមហ៊ុនខ្មែរស៊ែលហ្វីទេសចរណ៍ បន្តផ្សព្វផ្សាយតំបន់ប្រាសាទនៅកម្ពុជា

0


ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជាកាន់តែទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកទេសចរណ៍ក្នុងស្រុក ក្រុមហ៊ុនខ្មែរស៊ែលហ្វីទេសចរណ៍ ដែលមាន លោក កាន់ លក្ខណ៏ ជានាយកក្រុមហ៊ុន បានបន្តសកម្មភាពរៀបចំដំណើរកម្សាន្តទៅកាន់តំបន់ប្រាសាទគួរអោយសរសើរ ដោយគេឃើញក្រុមហ៊ុនរបស់លោកបានបង្កើតកញ្ចប់ទេសចរណ៍ក្នុងតម្លៃទាប ហើយដឹកនាំបងប្អូនក្នុងស្រុក ទៅលេងនៅតាមប្រាសាទនានាកាន់តែច្រើន ជាពិសេសប្រាសាទព្រះខ័ន្ឌកំពង់ស្វាយ ដើម្បីផ្ដល់ឱកាសអោយលោកតាលោកយាយ និង បងប្អូនខ្មែរបានទៅលេងតំបន់ប្រាសាទ ក៏ដូចជាដើម្បីផ្សព្វផ្សាយទេសចរណ៍នៅក្នុងតំបន់នោះ។

លោក កាន់ លក្ខណ៍ និយាយថា ក្រុមហ៊ុននឹងបន្តរៀបចំដំណើរកម្សាន្តទៅកាន់តំបន់ប្រាសាទដូចដែលបានឃើញនេះអោយបានញឹកញាប់ ដើម្បីទេសចរណ៍បែបវប្បធម៌ និង តាមសំណង់ប្រាសាទនៅកម្ពុជា កាន់តែទទួលបាននូវការចាប់អារម្មណ៍ អ្វីដែលសំខាន់គឺលោកចង់ផ្សព្វផ្សាយប្រាសាទព្រះខ័ន្តកំពង់ស្វាយ ដែលស្ថិតក្នុងខេត្តព្រះវិហារនេះផ្ទាល់តែម្ដង។

ក្រុមហ៊ុនរបស់លោកក៏មានកញ្ចប់ទេសចរណ៍នៅតាមបណ្ដាខេត្តផ្សេងៗ និង នៅតាមបណ្ដាប្រទេសជាលក្ខណៈគ្រួសារ ក្រុមហ៊ុន និង ឯកជនផងដែរ។ លោកបញ្ជាក់ថា ក្រៅពីកញ្ចប់ទេសចរណ៍ដែលក្រុមហ៊ុនមានរៀបចំស្រាប់ ក្រុមហ៊ុនក៏ទទួលរៀបចំដំណើរទេសចរណ៍ទាំងក្នុង និង ក្រៅស្រុក តាមតម្រូវការផងដែរ។

លោកអ្នកគ្រាន់តែសាកសួរព័ត៌មានៅក្នុងផេក Khmer Selfie Tours ឬ លេខទូរស័ព្ទដែលបង្ហាញនៅលើផេកគឺជាការស្រេច។ ចង់បានដំណើរកម្សាន្តក្នុង និង ក្រៅស្រុក ដែលមានតម្លៃធូរ រៀបចំបានល្អឥតខ្ចោះ និង សប្បាយៗ សូមនឹកដល់ក្រុមហ៊ុន ខ្មែរស៊ែលហ្វីទេសចរណ៍ ។