កាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២៥ លោកស្រី មករា មុំ ម្ចាស់ប្រេន MKM បានប្រកាសនៅក្រោយការប្រកួតរកឃើញអ្នកឈ្នះថា លោកស្រីសម្រេចកំណត់យកបេក្ខភាពដែលបានចូលរួមប្រកួតប្រជែងទាំង១៥រូបអោយក្លាយជា BA តែម្ដង ដោយមិនយកតែអ្នកជាប់ Top ឬ ម្ចាស់មកុដនោះទេ។
លោកស្រីបានថ្លែងក្រោយការប្រកាសរបស់ លោក ជា វិបុល ជាពិធីករថា ដើម្បីជាការលើកទឹកចិត្តដល់អ្នកចូលរួមប្រកួតទាំងអស់ បានក្លាយជាអ្នកផ្សព្វផ្សាយផលិតផលប្រចាំក្រុមហ៊ុន ដោយលោកស្រីបញ្ជាក់ថា មិនចង់ផ្ដល់ឱកាសអោយតែម្ចាស់មកុដនោះទេ គឺផ្ដល់ឱកាសអោយទាំងអស់តែម្ដង ហើយប្រសិនបើ BA ណាមួយបំពេញការងារជាអ្នកប្រូម៉ូតបានល្អ គឺនឹងយកកាន់ឆ្នាំតែម្ដង។ លោកស្រីថា ពួកគាត់ (បេក្ខភាព) មើលទៅប្រឹងប្រែងណាស់ ដូច្នេះដើម្បីជាការលើកទឹកចិត្ត លោកស្រីមិនអាចបោះបង់ពួកគាត់បានទេ ដោយលោកស្រីសម្រេចអោយក្លាយជា BA ទាំង១៥រូបតែម្ដង ដោយការងារប្រូម៉ូតផលិតផលរបស់អ្នកទាំង១៥ នឹងចាប់ផ្ដើមឆាប់ៗ។
ក៏នឹងបន្តផ្ដល់ឱកាសដល់ជនទី៣ផ្សេងទៀតផង។ ជាមួយនឹងការប្រកាសរបស់លោកស្រី មករា មុំ បានធ្វើអោយបេក្ខភាពរបស់កម្មវិធី Miss Trans Cambodia 2025 ក្រោយការរកឃើញម្ចាស់មកុដសប្បាយចិត្តយ៉ាងខ្លាំង ដោយអ្នកខ្លះយល់ថា ការសម្រេចចិត្តរបស់លោកស្រី គឺរឿងដ៏កម្រសម្រាប់ម្ចាស់ស្ពុនស័រទូទៅនោះផង។ នៅក្នុងថ្ងៃនោះ លោកស្រី ក៏ត្រូវបានកម្មវិធីជ្រើសជាគណកម្មការ ក្នុងចំណោមបុគ្គលល្បីៗ ដែលត្រូវបានជ្រើសជាគណមេប្រយោគផងដែរ។
លោក ស៊ូ សុវណ្ណដា ម្ចាស់ស្ពនស័រ ដាវ៉ាតហ្គោលសំអាងការ ដែលជាស្ពុនស័រធំ និង លោក ធីវ៉ាត់ DN កម្មវិធី បានបង្ហាញពីការសាទរយ៉ាងខ្លាំង ដែលលោកស្រី មករា មុំ ម្ចាស់ប្រេនសាប៊ូ MKM សម្រេចជ្រើសយកបេក្ខនារីទាំងជាប់ទាំងធ្លាក់ទាំង១៥រូប អោយក្លាយជា BA ។ នេះក៏ចាត់ទុកថា គឺជាផ្ដល់ឱកាសការងារដល់ប្អូនៗជាភេទទី៣ និង ជាការផ្ដល់ឈ្នាន់អោយពួកគាត់ បានសាងស្នាដៃ ក្នុងនាមជាអ្នកផ្សព្វផ្សាយផលិតផលសម្រាប់បណ្ដាក្រុមហ៊ុនផ្សេងៗសំឡឹងឃើញ។

















