កាលពីថ្ងៃទី 29 ខែ កញ្ញា ឆ្នាំ 2025 ថ្មីៗនេះកំពូលតារាសម្ដែងឆ្នាស់ឆ្នើមស្រីអ្នកនាង ស្វែង សុជាតា បានដឹកដៃបុរសវ័យក្មេងដែលជាគូរស្នេហ៍ ទៅថតរូប Pre-Wedding នៅឯងប្រាសាទសម្បូរព្រៃគុហ៍ ខណៈអ្នកនាងក៏បានប្រកាសជាផ្លូវការថា នឹងត្រៀមចូលរោងការនៅក្នុងពេលឆាប់ៗជាមួយនឹងបុរសវ័យក្មេងដែលត្រូវជាអនាគតស្វាមី។
អ្វីដែលកាន់តែទាក់ទាញបំផុតនោះ អ្នកនាង ស្វែង សុជាតា ក៏បានជ្រើសរើសនូវប្លង់ថតរូបសម្រាប់ថ្ងៃដ៏ពិសេសរបស់ខ្លួននៅក្នុងបរិវេណប្រាសាទសម្បូរព្រៃគុហ៍ ក្នុងខេត្តកំពង់ធំ ដែលជាទីតាំងប្រវត្តិសាស្ត្រ ដ៏ស្រសស្អាត ហើយក៏កម្រនឹងមានអ្នកនឹកឃើញដល់ការមកថតរូបភាពពិសេសបែបនេះនៅតំបន់ប្រាសាទនេះ ខណៈភាគច្រើនគឺគូស្នេហ៍មួយចំនួនធំតែងតែនឹកដល់តែប្រាសាទនៅក្នុងខេត្តសៀមរាប ដែលជាផ្នែកមួយនៃការរំលេចនូវតំបន់ទេសចរណ៍យើងឱ្យកាន់តែលេចធ្លោ និង ជាទីនឹករឮកចំពោះមហាជនខ្មែរ។
ចាត់ទុកថានេះគឺជារឿងដ៏គួរឱ្យសាទរចំពោះតារាសម្ដែងជើងចាស់រូបនេះខណៈអ្នកនាងក៏ធ្លាប់បរាជ័យនៅក្នុងជីវិតគូរនាពេលកន្លងមក ហើយការសម្រេចចិត្តជ្រើសរើសបុរសវ័យក្មេងដែលអ្នកនាងបានប្រកាសជាផ្លូវការ មិនមែនគ្រាន់តែជាការសម្ដែងដូចមហាជនមួយចំនួនមានការសង្ស័យ និង ថែមទាំងមានគម្រោងរៀបការជាគូអនាគត ហាក់បង្ហាញឱ្យអ្នកគាំទ្រ និង មិត្តៗសិល្បៈជាច្រើនបានចូលរួមសាទរ និង ជូនពរឱ្យអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង។
ខាងក្រោមនេះគឺជារូបភាពខ្លះៗដែលផ្ទះតារាបានចូលរួមផ្ដិតយកនៅក្នុងថ្ងៃថត Pre-Wedding របស់តារាសម្ដែងជើងចាស់ ស្វែង សុជាតា និង អនាគតស្វាមី នៅបរិវេញប្រាសាទសម្បូរព្រៃគុហ៍៖