មន្ត្រីជាន់ខ្ពស់មួយរូបនៅឌូបៃ ចាប់អារម្មណ៍ពីកម្ពុជា ក្នុងដំណើរទស្សនកិច្ច

0


ក្រោយបញ្ចប់បេសកម្មមកទស្សនកិច្ចនៅប្រទេសកម្ពុជា នាមុនភ្ជុំមុននេះ លោកបណ្ឌិត Oman AI Amazooqi ដែលជាមន្ត្រីប៉ូលីសជាន់ខ្ពស់ មកពីទីក្រុងឌូបៃ បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះកម្ពុជាយ៉ាងខ្លាំង បន្ទាប់ពីបានចំណាយពេលស្នាក់នៅជាច្រើនថ្ងៃនៅប្រទេសកម្ពុជា ហើយត្រូវបានតំណាងកម្ពុជា និង លោកស្រី MATH AMIROSR ជានាយកប្រតិបត្តិក្រុមហ៊ុន Dubai 🇦🇪 & Africa🇰🇪 threatening (AMIRAKLA ) ដែលមានឈាមជ័រជាកូនខ្មែរ បាននាំទៅទស្សនកិច្ចតំបន់សំខាន់ៗជាច្រើននៅកម្ពុជា រួនមានទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទអង្គរវត្ត ទស្សនារបាំអប្សរាខ្មែរ ទស្សនាតំបន់សំខាន់ៗ នៅទីក្រុងភ្នំពេញ និង តំបន់កោះនៅខេត្តព្រះសីហនុ។

លោកបណ្ឌិត Oman AI Amazooqi បានបង្ហាញពីការកោតសរសើរចំពោះកម្ពុជាយ៉ាងខ្លាំង ដែលទោះជាមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសសៀម តែក៏នៅតែមានសុខសុវត្ថិភាពក្នុងការដើរកម្សាន្ត និង ជាប្រទេសដែលមានតំបន់ទេសចរណ៍ទាក់ទាញរាប់មិនអស់ ខណៈដែលតំបន់វប្បធម៌ គឺខេត្តសៀមរាប គឺជាកន្លែងដែលអ្នកទេសចរណ៍បរទេសមិនគួរមើលរំលង លោកកាន់តែបង្ហាញការកោតសរសើរ នៅពេលបានឃើញពីការប្រកួត Miss Universe Cambodia 2025 ដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះ និង បង្ហាញពីវប្បធម៌ដ៏សំបូរបែប។

ជាមួយនឹងការមកឃើញពីស្ថានភាពរបស់កម្ពុជា ដែលមានសុវត្ថិភាពខុសពីការលើកឡើងរបស់សាព័ត៌មានបំភ្លៃពីខាងសៀមនេះ លោកថានឹងពាំនាំដំណឹងល្អៗពីកម្ពុជាយកទៅបង្ហាញដល់អ្នកជំនួញ និង ថ្នាក់ដឹកនាំនៅប្រទេសអារ៉ាប់រួម ហើយក្នុងពេលដ៏ខ្លី លោកនឹងដឹកនាំជនជាតិអារ៉ាប់ និង អ្នកជំនួញមួយចំនួនមកទស្សនកិច្ចកម្ពុជាជាលើកទី២ ដោយដំណើរមកកាន់កម្ពុជាខាងមុខនេះ ក៏នឹងមានវេទិកាផ្សព្វផ្សាយ និង ដោះដូរវប្បធម៌រវាងប្រទេសទាំងពីរផងដែរ។