កែវ ឡាវីញ បង្ហាញខ្លួនជាថ្មីក្នុងរឿងបែបមនោសញ្ចេតនារបស់ផលិតកម្ម មហាហង្ស

0

កាលពីថ្ងៃទី17 ខែ កញ្ញា ឆ្នាំ ២០២៥ មុននេះ ផលិតកម្ម មហាហង្ស បានប្រារព្ធធ្វើពិធីសម្ភោធភាពយន្តរឿង « បេសកម្មស្នហ៍ » ដែលជាសាច់រឿងបែបមនោសញ្ចេតនា ស្វិតៗ កប្លែងខ្លះៗ របស់យុវ័យធ្វើអោយអ្នកមើលញញឹមមិនដឹងខ្លួនតាំងពីដើមរហូតដល់ចប់ ហើយក៏ជារសជាតិថ្មីមួយដែលអ្នកគាំទ្រស្នាដៃរបស់ផលិតកម្មមហាហង្ស មិនធ្លាប់បានទស្សនាពីមុនមក។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតភាពយន្តបែបមនោសញ្ចេតនាមួយនេះក៏មានការចូលរួមសម្ដែងដោយអ្នកនាង កែវ ឡាវីញ ដែលត្រូវជាកូនស្រីបង្កើតរបស់អតីតតារាសម្ដែងឆ្នើមអ្នកស្រី កែវ កល្យាណ ផងដែរ។ ធានាថាសាច់រឿងមិនខកចិត្តនោះឡើយខណៈតួម្ដែងក៏ស៊ីទៅនឹងសាច់រឿងបែបមនោសញ្ចេតនាស្នេហាយុវវ័យ។

នេះក៏ភាពយន្តដែល មហាហង្ស រំពឹងពីភាពជោគជ័យផងដែរ ដោយសារតែបង្កប់ដោយភាពកំប្លុកកំប្លែងច្រើននោះ លោក អ៊ីន សុភិន ជាអ្នកគ្រប់គ្រងក៏សន្យាថា នឹង ខំផលិតភាពយន្តថ្មីៗជូនដល់អ្នកគាំទ្រមិនឱ្យអ្នកទស្សនាខកចិត្តនោះឡើយ។ ដោយឡែកនៅថ្ងៃសម្ពោធ ក៏មានវត្តមានតារាចាថ្មី ល្បីឈ្មោះជាច្រើនចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

ក្រៅពីសាច់រឿងល្អមើលសើចខ្លះ ស្វិតៗខ្លះនិងលាយឡំស្នេហានេះ ក៏មានអត្ថន័យខ្លឹមសារអប់រំដល់យុវវ័យជាច្រើនផងដែរ។ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានលើកឡើងក្នុងកម្មពិធីថាខ្សែភាពយន្តមួយនេះ បានថតបញ្ចប់អស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែទើបតែមានឱកាសក្នុងការដាក់បញ្ចាំងជាផ្លូវការ។ លោកបន្តទៀតទោះបីជាខ្សែភាពយន្តបែបមនោសញ្ចេតនានៅលើទីផ្សាររោងកុនមិនសូវមានការគាំទ្រខ្លាំងក៏ពិតមែនប៉ុន្តែ លោកនៅតែមានការរំពឹងខ្ពស់ថារឿងរបស់ លោកដែលកំពុងតែធ្វើការដាក់សម្ពោធជាផ្លូវការនេះនឹងទទួលបានការគាំទ្រខ្លាំងពីមហាជន។

ខ្សែភាពយន្តមួយនេះទោះបីជាធ្វើការបើកសម្ពោធជាផ្លូវការក៏ពិតមែនប៉ុន្តែមិនទាន់បើកលក់សំបុត្រជាផ្លូវការទេទាលតែដល់ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ 2025 ក្រោយភ្ជុំរួចតទៅ ទើបបើកលក់សំបុត្រជាផ្លូវការនៅគ្រប់រោងកុនទាំងអស់។