នៅលើផេក ពិភពម៉ូតកន្សែងខ្មែរ បានធ្វើការបង្ហោះលក់ម៉ូតកន្សែងពានាខ្មែរដែលចាក់ដោយដៃស្អាតៗដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។
តែអ្វីដែលសោកស្តាយនោះគឺ ជំនាញដេរប៉ាក ចាក់ដោយដៃរនេះ ហាក់បីដូចជាមិនសូវមានអ្នកសិក្សាស្នងទេ។ លោកស្រី សុខ ហេង បានលើកថា ការដេប៉ាក ចាក់ដោយដៃ កន្សែងពានា មួក អាវ ក្រម៉ា គឺជាកាងារមួយទាមទាអោយយើងមានការអត់ធ្មត់ ត្រូវប្រើអារម្មណ៍ស្មឹងស្មាតច្រើនទើបយើងធ្វើការមួយនេះបាន។
លោកស្រី សុខ ហេង វ័យជាង៦០ឆ្នាំរូបនេះទទូចសូមអោយបងប្អូនគាំទ្រស្នាដៃខ្មែរអោយច្រើនជាជាងយកលុយទៅគាំទ្រផលិតបរទេស ក៏ដូចជាផ្តល់ការងារអោយប្រជាពលរដ្ឋមានកាងារធ្វើ កុំអោយប្រជាពលរដ្ឋខ្មែរយើងធ្វើការចំណាក់ស្រុកផងដែរ។
ជាក់ស្តែងសព្វថ្ងៃនេះលោកស្រី បានផ្តល់កាងារជាច្រើនជូនកូនខ្មែរដូចជាស្រ្តីមេផ្ទះដែលគាត់មិនអាចទៅធ្វើការឆ្ងាញៗបាន។ កន្សែងពានា កាបូបដៃ ដែលលោកស្រី ចាក់ដោយដៃដែលបានបង្ហោះលក់នេះ មានច្រើនម៉ូត ច្រើនពណ៍ទៅតាមតម្រូវការបងប្អូនចង់បាន។