លោកវេជ្ជបណ្ឌិត សាយរះ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធវិរៈកងទ័ពដែលពលី

0

កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២៥ កន្លងទៅ លោក សាន់ សាយរះ ដែលត្រូវបានគេស្គាល់ថាគឺជាវេជ្ជបណ្ឌិតឯកទេសផ្នែកកែសម្ផស្ស និង នាយកមន្ទីរពេទ្យសាយរះ បានដឹកនាំក្រុមការងារ និង សប្បុរសជនធ្វើពិធីបង្សកូល និង ឧទ្ទិសកុសលជូនដល់វិរៈកងទ័ព ដែលបានពលីនៅក្នុងអំឡុងផ្ទុះអាវុធយ៉ាងធំដុំ នៅវត្តគោកបញ្ជាន់ នៅជាយរាជធានីភ្នំពេញ ដោយមានពិធីរាប់បាត្រព្រះសង្ឃជាច្រើនអង្គ និង មានពិធីរំលឹកគុណសូត្រធម៌ពីសំណាក់ដូនជី អាចារ្យ និង ព្រះសង្ឃយ៉ាងរំពង ដើម្បីជាការដឹងគុណដល់ពលីកម្មរបស់កងទ័ព។

នៅក្នុងពិធីនោះក៏អមដោយពិធីប្រគេនទេយ្យទាន និង ប្រោះព្រំពរជ័យដល់កូនភ្លោះទាំងពីររបស់លោកគម្រប់វ័យ១ខួបផងដែរ។

លោក សាយរះ ថ្លែងថា ហេតុផលដែលលោកសម្រេចចិត្តធ្វើបុណ្យជូនដល់វិរៈកងទ័ព ដែលបានពលីជីវិតនេះ គឺដើម្បីជាការចាំ និង ដឹងគុណចំពោះពលីកម្មរបស់កងទ័ពពលីទាំងអស់ ក៏ដូចជាដើម្បីអោយកូនខ្មែរគ្រប់រូបនៅតែរំលឹកនឹកគុណ ចំពោះការលះបង់របស់វិរៈកងទ័ព ដែលបានពលីទាំងអស់។

លោកបាបបង្ហាញអារម្មណ៍ក្ដុកក្ដួល និង ហូរទឹកភ្នែកនៅពេល លោក គី សាវីន ស្នូត្រពីពលីកម្មរបស់កងទ័ពនៅក្នុងសឹកសង្គ្រាម។ លោកតាលោកយាយ និង សប្បុរសជនចូលរួម ក៏មានទឹកមុខស្រងូតស្រងាត់ និង ឆេះឆួលដោយអារម្មណ៍ឈឺចាប់មិនខុសគ្នា។

លោកថា ពិធីបុណ្យដែលបានធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនេះ ក្នុងបំណងតែមួយគត់ គឺឧទ្ទិសកុសលជូនដល់កងទ័ព និង ទី២ គឺដើម្បីពញាក់អារម្មណ៍មហាជន អោយនៅតែចងចាំពីវិរៈភាពរបស់កងទ័ព ហើយលោកក៏ប្រកាសនៅក្នុងពិធីណាសូមបន្តពហិកាកុំប្រើទំនិញមកពីសៀម ដើម្បីជាការគោរពដល់ពលិកម្មរបស់កងទ័ពទាំងអស់ ដែលបានបាត់បង់ជីវិត។