ក្រុមហ៊ុនខោទឹកនោម JuJu & Pony នាំយកជំនួយចាំបាច់សម្រាប់ក្មេងៗទៅជូនមន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប

0

កាលពីថ្ងៃទី 24 ខែ សីហា ឆ្នាំ2025 មុននេះក្រុមហ៊ុនខោទឹកនោម JuJu & Pony ដែលដឹកនាំដោយថ្នាក់ដឹកនាំ និង ក្រុមការងារ រួមដំណើរដោយសិល្បករ សិល្បការិនីរបស់ក្រុមសម្ដែងផ្ទះតារាមួយចំនួន បាននាំយកនូវផលិតផលដែលជារបស់ប្រើប្រាស់ចាំបាច់សម្រាប់កុមារគ្រប់មុខនៅក្នុងក្រុមហ៊ុនរបស់ខ្លួនដែលមានដូចជា ខោទឹកនោម ក្រដាសសើម ម្សៅ និង សាប៊ូក្មេងៗជាច្រើនសរុបប្រមាណ50000ដប យកទៅប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរនៅក្នុងខេត្តសៀមរាប។

ខាងក្រោយនេះគឺជាសកម្មភាពនៃការចុះធ្វើមនុស្សធម៌របស់ក្រុមហ៊ុន JuJU & Pony ដែលបានដឹកនាំក្រុមការងារ និង សិល្បករសិល្បការិនី និង តួសម្ដែងផ្ទះតារា ទៅប្រគល់ស្បៀង និង ផលិតផលជាច្រើនមុខរបស់ JuJU & Pony ជូនដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីអោយមន្ទីរពេទ្យប្រើជាប្រយោជន៍ដល់ក្មេងៗ ដែលកំពុងស្នាក់នៅពនយាបាលនៅក្នុងមន្ទីរពេទ្យ។